ព័ត៌មានជាតិ
បណ្ឌិត គិន ភា សូមឱ្យពលរដ្ឋខ្មែររក្សាស្មារតីនឹងនរ កុំចាញ់បោកព័ត៌មានប្រឌិត និងចិត្តសាស្ត្រថៃ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានសំណូមពរឱ្យប្រជាជនខ្មែររក្សាស្មារតីនឹងនរ កុំធ្លាក់ក្នុងអន្ទាក់ព័ត៌មានប្រឌិត និងចិត្តសាស្ត្ររបស់ថៃ ព្រោះ ចាប់ពីថៃបានឈ្លានពានកម្ពុជារហូតដល់ពេលនេះ ទាំងសមរភូមិប្រយុទ្ធ ឬការទូត មិនប្រាកដថាឈ្នះកម្ពុជាឡើយ ហើយសហគមន៍អន្តរជាតិក៏បានជួយដោះស្រាយបញ្ហានេះដែរ។ លោកថាអ្វីដែលកំពុងតែក្តៅគគុក គឺសមរភូមិព័ត៌មាន និងសង្គ្រាមចិត្តសាស្ត្ររបស់ថៃនេះឯង។

បណ្ឌិត គិន ភា លើកឡើងបែបនេះតាមរយៈការបង្ហោះលើហ្វេសប៊ុកនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងសំណេរនោះ លោកបណ្ឌិតថា សង្គ្រាមព័ត៌មានដែលថៃប្រើប្រាស់គ្រប់មធ្យោបាយ បំភ្លៃការពិត ដើម្បីចោទប្រកាន់កម្ពុជា ហើយលើកតម្កើងថាខ្លួនជាជនរងគ្រោះ និងស្អាតស្អំ។ រីឯ សង្គ្រាមចិត្តសាស្ត្រវិញ ថៃបំផុសព័ត៌មាន បំពុលព័ត៌មាន ប្រឌិតព័ត៌មាន បង្កើតពាក្យចចាមអារ៉ាម ញុះញង់ និងបំបែកបំបាក់ផ្ទៃក្នុង ដើម្បីធ្វើឱ្យកម្ពុជាក្ដៅក្រហាយ និងខឹងកាន់តែខ្លាំងរហូតភ្លេចគិតគូរដល់រឿងដែលសំខាន់ចាំបាច់ដែលត្រូវធ្វើជាបន្ទាន់ចំពោះមុខ។ ហេតុនេះហើយ ទើបលោកបណ្ឌិត ប្រាប់ឱ្យប្រជាជនខ្មែររក្សាស្មារតីនឹងនរ កុំចាញ់បោកថៃឱ្យសោះ។
អ្នកជំនាញខាងលើ ក៏បានលើកឡើង ៦ចំណុច ពីអ្វីដែលពលរដ្ឋកម្ពុជាត្រូវធ្វើបន្ទាន់នាពេលនេះ ទី១ គឺ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារទឹកដីនៅតាមមូលដ្ឋានរៀងៗខ្លួន និងផ្ញើសារជូនពរវីរកងទ័ពនៅតាមព្រំដែនដែលរងរបួស ឱ្យឆាប់ជាសះស្បើយ ព្រមទាំងសម្ដែងការគោរពដឹងគុណចំពោះ វីរកងទ័ពនិងកងនគរបាលព្រំដែនទាំងអស់ចំពោះវីរភាពនិងការលះបង់របស់ពួកគាត់។ ទី២ ពលរដ្ឋ ផ្ញើសារថ្លែងអំណរគុណសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក ម៉ាឡេស៊ី ចិន ដែលជំរុញឱ្យមានបទឈប់បាញ់ដោយឥតលក្ខខណ្ឌ, និងបណ្ដាប្រទេសដែលសម្ដែងការគាំទ្រចំពោះបទឈប់បាញ់នេះ។
ទី៣ ពលរដ្ឋកម្ពុជា ក៏គួរតែសរសេរសារបង្ហាញពីការគាំទ្របទឈប់បាញ់ និងជំរុញឱ្យភាគីថៃអនុវត្តបទឈប់បាញ់នេះដោយភាពស្មោះត្រង់ ព្រមទាំងចូលរួមធ្វើព្យុះហយាត្រាដោយសន្តិវិធី ដើម្បីការពារសន្តិភាព និងគាំទ្របទឈប់បាញ់។ ក្រៅពីនេះ ចំណុចទី៤ ផ្ញើសារដល់សហគមន៍អន្តរជាតិតាមរយ:អាស៊ាន និងអង្គការសហប្រជាជាតិ ឱ្យបង្កើតគណៈកម្មការអន្តរជាតិឯករាជ្យ និងអន្ត្រៃយ៍មួយឱ្យបានឆាប់រហ័សបំផុត ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ និងស្នើឱ្យអង្គការ UNESCO និងសហគមន៍អន្តរជាតិ ថ្កោលទោសការឈ្លានពានរបស់ថៃ ដែលបានបំផ្លិចបំផ្លាញប្រាសាទខ្មែរដែលជាបេតិកភណ្ឌពិភពលោក និងសងការខូចខាតទាំងអស់។
ជាមួយគ្នានេះ ទី៥ លោកថា ពលរដ្ឋក៏ស្នើដោយទទូចឱ្យថៃដោះលែងកងទ័ពកម្ពុជា ឥតលក្ខខណ្ឌ និងស្នើឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើថៃពាក់ព័ន្ធនឹងរឿងនេះ។ ចុងក្រោយ សម្រាប់យុវជនវិញ លោកបណ្ឌិត គិន ភា មើលឃើញថា កន្លងមកយុវជនកម្ពុជាធ្វើបានល្អខ្លាំងណាស់ ហេតុនេះគួរបន្តផលិតមាតិកាជាភាសាបរទេសបន្ត ដើម្បីបង្ហាញការពិតពីប្រទេសកម្ពុជាទៅកាន់ពិភពលោកតទៅទៀត៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


