ព័ត៌មានជាតិ
ស៊ីម៉ាក់ អះអាងជាថ្មីថាគ្រាប់បែក MK-84 ជាគ្រាប់បែកសៀមទម្លាក់ថ្មីៗ ពុំមែនគ្រាប់ចាស់នោះទេ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។

ក្រោយចុះសិក្សាវាយតម្លៃ លោក ហេង រតនា បញ្ជាក់ថា៖« គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ»។ លោកបានពន្យល់ថា គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ ហើយអង្គភាពស៊ីម៉ាក់ មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។
ទន្ទឹងនឹងនេះ គ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ ជាក់ស្តែង យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84 ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង។ បើតាមលោក ហេង រតនា៖«មានពួកអគតិលាបពណ៌បានលើកឡើងថា គ្រាប់បែកMK-84នេះជាគ្រាប់បែកចាស់ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហើយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែសស៊ីដែកជ្រៅៗ»។
ទន្ទឹងនឹងនេះរណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ ក្នុងករណីមានបុគ្គលណា សង្ស័យអាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោកនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន។

ការចេញមុខអះអាងជាថ្មីនេះ បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Huangsab បានចេញមុខបដិសេធយ៉ាងដាច់អហង្ការថា MK-84 មិនមែនជាគ្រាប់បែកដែលទម្លាក់ដោយយន្តហោះចម្បាំង F-16 ឬយន្តហោះ Gripen របស់ថៃ ទៅលើផ្ទះពលរដ្ឋកម្ពុជានោះទេ វាជាគ្រាប់បែកសេស់សល់ពីសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ។ ទោះបីជាប្រទេសថៃបានព្យាយាមកុហកបិទបាំងការពិតយ៉ាងណាក្ដី ប៉ុន្តែក្រោមរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយយ៉ាងព្រោងព្រាតនោះបានធ្វើឲ្យពិភពលោកបានឃើញផ្ទាល់ថា ថៃពិតជាបានទម្លាក់ គ្រាប់បែក MK-84 ពីយន្តហោះ F-16 ពិតមែន។
គួរជម្រាបថា គ្រាប់បែក MK-84 ដែលត្រូវបានរកឃើញនៅផ្ទះពលរដ្ឋ មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងគេបំផុតក្នុងចំណោមប្រភេទគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសថៃអំឡុងផ្ទុះសង្គ្រាមជាមួយកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


