Connect with us

ព័ត៌មានអន្ដរជាតិ

OSINT៖ ត្រឹម​មួយ​ខែកក្កដា​ រុស្ស៊ី​ប្រើ​ដ្រូន​ជាង ៦ពាន់​គ្រឿង សម្រុក​វាយ​ប្រហារ​អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្ស៊ី បានបញ្ចេញការវាយប្រហារដោយដ្រូនក្នុង​ចំនួន​ដ៏​ច្រើន​មិនធ្លាប់មានពីមុនមកលើអ៊ុយក្រែន ក្នុង​ខែកក្កដាឆ្នាំ​២០២៥ ដែល​មាន​​តួ​លេខ​សរុប​រហូតដល់ ៦ ២៩៧​គ្រឿង កើនឡើង ១ ៣៧៨% បើធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះបើយោងតាមរបាយការណ៍​របស់​ភ្នាក់ងារ​ចារកម្មបើក​ចំហ OSINT។

ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​រុស្ស៊ី​នៅ​អ៊ុយក្រែនថ្ងៃ​ទី​២២​កក្កដា​២០២៥ (រូបថត៖ SUspilne Odesa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kyle Glen អ្នក​វិភាគ​នៅ​ OSINT បាន​ឲ្យ​ដឹង​ថា ការកើនឡើងនៃការវាយប្រហារនេះ បានគូសបញ្ជាក់ពីសមត្ថភាពធ្វើសង្គ្រាមដោយ​ដ្រូន​ដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់រុស្ស៊ី និងជាសញ្ញានៃ​​ការ​កើនឡើង​ភាព​តានតឹង​ថ្មីនៅលើ​សរភូមិ​សង្គ្រាម។ អ្នក​វិភាគ​រូប​នេះ បាន​បន្ថែម​ថា វា​​​គឺជាលើកទីមួយ ដែលរុស្ស៊ីដាក់ពង្រាយដ្រូន​ជាង ៦​ ០០០​គ្រឿង ក្នុងរយៈពេលតែមួយខែ ដែលលើសពីចំនួនសរុប​ពី​ខែមករាដល់ខែតុលាឆ្នាំ​២០២៤​ទៅ​ទៀត។

នៅក្នុង​ខែមិថុនា​ឆ្នាំ​២០២៥ រុស្ស៊ីបានបង្កើតកំណត់ត្រាប្រចាំខែរួច​មក​ហើយជាមួយនឹង​ការ​ប្រើ​ដ្រូន​ចំនួន ៥ ៤៣៨​គ្រឿងដើម្បី​បើក​ការ​វាយ​ប្រហារ​នៅអ៊ុយក្រែន។ នេះបើយោងតាមទិន្នន័យយោធាអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែនរាយការណ៍ថា ការប្រើប្រាស់ដ្រូន​ប្រចាំខែ​របស់​រុស្ស៊ី បានកើនឡើងជាមធ្យម ៣១% នៅក្នុងខែមិថុនា និងខែកក្កដា ជាមួយនឹង​កំណត់​ត្រា​ខ្ពស់​បំផុត​នៃ​ការវាយប្រហារមួយយប់​ឈានដល់ដ្រូន ៧២៨​គ្រឿង និង​មីស៊ីល​ ១៣​គ្រាប់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម