ព័ត៌មានអន្ដរជាតិ
Toyota និង Honda រំពឹងពីការធ្លាក់ចុះប្រាក់ចំណូល ដោយពន្ធអាមេរិក
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota និង Honda រំពឹងប្រកាសពីការធ្លាក់ចុះនៃប្រាក់ចំណូលនៅសប្ដាហ៍នេះ ដោយសារតែផលប៉ះពាល់ពីពន្ធរបស់សហរដ្ឋអាមេរិក និងភាពរឹងមាំនៃតម្លៃប្រាក់យ៉េនជប៉ុន ទោះបីជាការលក់រថយន្តកូនកាត់ (ស៊ីសាំង និងសាកថ្ម) លើទីផ្សារបរទេសបានច្រើនក៏ដោយ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ប្រាក់ចំណេញប្រតិបត្តិការរបស់ Toyota ប្រចាំត្រីមាសទី ១ រំពឹងថានឹងធ្លាក់ចុះ ៣១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៩០២ ប៊ីលានយ៉េន (៦,១៤ ប៊ីលានដុល្លារ) ដែលនេះជាចំនួនតិចបំផុតក្នុងរយៈពេល ២ ឆ្នាំ។
ចំណែកឯប្រាក់ចំណេញរបស់ក្រុមហ៊ុន Honda រំពឹងថាធ្លាក់ចុះប្រមាណ ៣៦ ភាគរយ មកនៅត្រឹម ៣១១,៧ ប៊ីលានយ៉េន ដែលជាការធ្លាក់ចុះ ២ ត្រីមាសជាប់ៗគ្នា ខណៈ Honda បានព្យាករពីការធ្លាក់ចុះ ៥៩ ភាគរយ នៃប្រាក់ចំណេញ ពេញមួយឆ្នាំរួចហើយ។

ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុនទាំង២ កំពុងព្រួយបារម្ភពីផលប៉ះពាល់នៃពន្ធ ១៥ ភាគរយ ដែលសហរដ្ឋអាមេរិកដាក់លើជប៉ុន ខណៈភាពរឹងមាំនៃតម្លៃប្រាក់យ៉េន ក៏ដាក់សម្ពាធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ។
មែនទែនទៅ ក្រុមហ៊ុន Honda ពឹងផ្អែកលើទីផ្សារសហរដ្ឋអាមេរិក ដែលរួមចំណែកប្រមាណ ៤០ ភាគរយ នៃការលក់នៅឆមាសទី១របស់ក្រុមហ៊ុន ខណៈការលក់ទូទាំងពិភពលោកបានធ្លាក់ចុះ ៥ ភាគរយ ទាំងនៅចិន អាស៊ី និងអឺរ៉ុប។ ចំណែកឯការលក់ជាសកលរបស់ក្រុមហ៊ុន Toyota វិញ បានកើនឡើង ៦ ភាគរយ ដោយសារតែតម្រូវការរឹងមាំលើរថយន្តកូនកាត់នៅទីផ្សារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


