ព័ត៌មានអន្ដរជាតិ
ខែវស្សាសោះ ថៃ បែរជាត្រូវវាយប្រហារដោយរលកកម្តៅ ខុសធម្មតា
រដូវវស្សានៅប្រទេសថៃ បានចាប់ផ្តើមជាង២ខែមកហើយ ប៉ុន្តែឆ្នាំនេះមិនដូចឆ្នាំមុនឡើយ ដោយរដូវវស្សាឆ្នាំនេះ បែរជាត្រូវរលកកម្តៅវាយប្រហារទីក្រុងបាងកកនិងខេត្តមួយចំនួន ខុសពីធម្មតាទៅវិញ។

យោងតាមនាយកដ្ឋានឧតុនិយមថៃ, សីតុណ្ហភាពនៅទីក្រុងបាងកក នាពេលថ្ងៃត្រង់ថ្ងៃអង្គារទី៥ខែសីហា បានហក់ឡើងដល់ ៣៧អង្សាសេ ដែលមានអារម្មណ៍ថាក្តៅដូច៤៤អង្សាសេ ខណៈគេហទំព័រអាកាសធាតុ Accu Weather ព្រមានថា នេះជាកម្រិតគ្រោះថ្នាក់ខ្លាំងពណ៌ក្រហម។
ក្រៅពីបាងកក, ខេត្តភាគខាងជើងដូចជា Mae Hong Son, Chiang Mai, Chiang Rai, Phayao, Nan និង Tak ក៏រលកកម្តៅវាយប្រហារផងដែរ ដោយសីតុណ្ហភាពពេលថ្ងៃត្រង់ គឺចន្លោះពី ៣២ដល់៣៦អង្សាសេ។
ចំណែកនៅភាគឦសានឯណោះ ខេត្ត Nong Khai, Bueng Kan, Sakon Nakhon និង Nakhon Phanom ក៏ធ្ងន់ធ្ងរព្រោះរលកកម្តៅដែរ ដោយសីតុណ្ហភាពពេលថ្ងៃត្រង់ គឺចន្លោះពី ៣៤ដល់៣៧អង្សាសេ។

ងាកទៅតំបន់កណ្តាលវិញ ខេត្ត Kanchanaburi, Ratchaburi, Nakhon Pathom, Samut Songkhram និង Samut Sakhon រឹតតែធ្ងន់ធ្ងរដោយរលកកម្តៅ ពោលគឺសីតុណ្ហភាពពេលថ្ងៃត្រង់ មានចន្លោះពី ៣៦ដល់៣៨អង្សាសេឯណោះ។
វាជារឿងដែលពលរដ្ឋថៃមួយចំនួនកំពុងងឿងឆ្ងល់ថាតើហេតុអ្វីឆ្នាំនេះ ខែវស្សាប្រែជាក្តៅខ្លាំង។ យ៉ាងណា អ្នកជំនាញបានចង្អុលចំៗទៅបម្រែបម្រួលអាកាសធាតុជាសកល ហើយព្រមានឲ្យពលរដ្ឋត្រៀមខ្លួនរស់នៅក្នុងការផ្លាស់ប្តូរថ្មីៗជាបន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មួយថ្ងៃ ថៃ រញ្ជួយដី ៤លើក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


