ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ ថៃ រញ្ជួយដី ៤លើក
ត្រឹមមួយថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ប៉ុណ្ណោះ ស្រុក Mueang នៃខេត្ត Mae Hong Son ភាគពាយព្យប្រទេសថៃ កើតមានការរញ្ជួយដីរហូតដល់ទៅ៤លើក។

ការរញ្ជួយដីដំបូងកើតឡើងនៅម៉ោង ៦:៣៩នាទីល្ងាច មានកម្រិត ៣.១រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ។ ការរញ្ជួយដីលើកទី២កើតឡើងនៅម៉ោង ៦:៥៩នាទីល្ងាច កម្រិត ២.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រ, លើកទី៣នៅម៉ោង ៧:០៦នាទីយប់ កម្រិត ១.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រនិងលើកទី៤នៅម៉ោង ៧:១៤នាទីយប់ កម្រិត ២.៤រ៉ិចទ័រ ជម្រៅ២គីឡូម៉ែត្រ។
អ្នកស្រុក Mueang ប្រាប់ថា ពួកគេដឹងពីការរង្គើនិងញ័រ ខណៈបើតាមការបញ្ជាក់ពីមន្ត្រីជំនាញ, ដោយសាររញ្ជួយដីទាំងនេះមានកម្លាំងខ្សោយ វាមិនបង្កការខូចខាតអ្វីទេ។
សូមជម្រាបថា មូលហេតុដែលថៃឧស្សាហ៍កើតរញ្ជួយដី ព្រោះប្រទេសនេះស្ថិតនៅកណ្តាលរវាងប្លាកទ្វីបធំៗជាច្រើនដូចជា ប្លាកឥណ្ឌា និង ប្លាកអឺរ៉ាស៊ី។
ការរំកិលនិងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៃប្លាកទាំងនេះ បានបង្កើតសម្ពាធយ៉ាងខ្លាំងដែលជះឥទ្ធិពលដល់តំបន់ជុំវិញ រួមទាំងប្រទេសថៃផងដែរ។ សម្ពាធនេះបង្កឲ្យមានការបាក់ស្រុតនៅតាមខ្សែបាក់ដីក្នុងប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


