Connect with us

ព័ត៌មានជាតិ

ទឹកជំនន់ទន្លេមេគង្គហក់ឡើង បណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវ ក្នុងស្រុកស្ទឹងត្រង់ 

បានផុស

នៅ

ដោយសារទឹកទន្លេមេគង្គ ហក់ឡើងជាបន្តបន្ទាប់ បានបណ្ដាលឱ្យប៉ះពាល់ដល់ដំណាំពោត និងផ្លូវ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោក បានដឹកនាំ លោកអភិបាលរង ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ពោត ដែលកំពុងរងប៉ះពាល់ ដោយសារការហក់ឡើងនៃទឹកទន្លេមេគង្គ ស្ថិតនៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន។ 

ក្នុងនោះផងដែរ ហេដ្ឋារចនាសម្ព័ន្ធ​មានផ្លូវដីប្រវែងប្រហែល៣០០ម៉ែត្រ ពីភូមិអន្លង់សំឡី ទៅភូមិឈើទើ ក្នុងឃុំខ្ពបតាងួន ត្រូវបានទឹកហូរច្រោះដាច់ បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរដោយឆ្លងទូក ៕

អត្ថបទ​និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម