កីឡា
លោក គង់ សុភាព ជឿជាក់លើក្រុមទូកនាគកម្ពុជានឹងឈ្នះមេដាយនៅ World Games ឯប្រទេសចិន
លោក គង់ សុភាព ដែលជាគ្រូបង្វឹកជម្រើសជាតិ ថាលោកជឿជាក់ក្រុមកីឡាករ កីឡាការិនី ទូកនាគរបស់កម្ពុជានឹងអាចឈ្នះមេដាយក្នុងកម្រិតណាមួយនៅការប្រកួត World Games ដែលធ្វើឡើងឯប្រទេសចិន ចាប់ពីថ្ងៃទី៦ ដល់ ១១ ខែសីហា ឆ្នាំ២០២៥។

ទិដ្ឋភាពក្រុមកីឡាទូកនាគកម្ពុជា
គ្រូជំនួយជម្រើសជាតិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាខាងលើបានឲ្យដឹងថា បន្ទាប់ពីក្រុមទូកនាគជាប់ក្នុងវគ្គជម្រុះកាលពីឆ្នាំ២០២៤ នៅឯប្រទេសហ្វីលីពីនរួចមក សហព័ន្ធបានដាក់គោលដៅឆ្ពោះទៅរកមេដាយកម្រិតណាមួយនៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៥ ឯប្រទេសចិនលើកនេះ។

ទិដ្ឋភាពក្រុមកីឡាទូកនាគកម្ពុជា
លោក គង់ សុភាព បញ្ជាក់ទៀតថា សហព័ន្ធបានផ្ដោតខ្លាំង និងតាមដានជាប់លាប់លើការហ្វឹកហាត់ វិន័យរបស់កីឡាករ កីឡាការិនីជានិច្ចតាំងពីជាប់វគ្គជម្រុះឆ្នាំ២០២៤ រហូតមក។ ការហ្វឹកហាត់មានភាពល្អប្រសើរ និងកើនសមត្ថភាពជាបន្តបន្ទាប់ ស្របពេលការតេស្តសមត្ថភាពកន្លងទៅនេះមើលឃើញថាក្រុមកម្ពុជាមានស្ថិតិនាទី (Record) ល្អឈានដល់កម្រិតទទួលបានមេដាយហើយ។
ដូច្នេះក្នុងប្រកួតជើងឯកពិភពលោក (World Games) នៅប្រទេសចិនលើកនេះលោកសង្ឃឹមជឿជាក់ខ្ពស់លើក្រុមកម្ពុជាបើមិនមានអ្វីប្រែប្រួលនោះ។ យ៉ាងណាកម្ពុជាក៏នឹងត្រូវធ្វើការធ្ងន់ផងដែរជាមួយប្រទេសឥណ្ឌូណេស៊ី និងចិនដែលជាម្ចាស់ផ្ទះដែលមានសមត្ថភាពល្អជាងគេ។

លោក គង់ សុភាព
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជា កំពុងធ្វើដំណើរទៅចូលរួមការប្រកួតជើងឯកពិភពលោក (Word Games) នៅទីក្រុម Chengdu ប្រទេសចិន ចាប់ពីថ្ងៃទី៦ ដល់ ១១ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាបញ្ជូនកីឡាករ ៦រូប កីឡាការិនី ៦រូប និងប្រតិភូ គ្រូបង្វឹកមានសរុប ១៥នាក់៕

ទិដ្ឋភាពក្រុមកីឡាទូកនាគកម្ពុជា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


