កីឡា
ទោះបីហ្វឹកហាត់ទាំងបិទខ្ទប់ តែអត្តពលិកជម្រើសជាតិ នៅតែខំប្រឹងសម្រាប់ស៊ីហ្គេមខាងមុខ
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា កីឡាករ កីឡាការិនីជម្រើសជាតិចំនួន ២៨ រូប កំពុងទទួលបានការហ្វឹកហាត់បំប៉នសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម នាឆ្នាំ ២០២២។

លោក ស្រ៊ុន លាង អគ្គលេខាធិការរងទទួលបន្ទុកបច្ចេកទេស សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីង បានអះអាងថា ការហ្វឹកហាត់ត្រៀមរបស់អត្តពលិក គឺក្នុងជំរំប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់តាមផែនការក្រសួងអប់រំ យុវជននិងកីឡា នាក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការហ្វឹកហាត់នេះ សហព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត អនុវត្តតាមគោលការណ៍ S O P ដើម្បីបង្កការពារទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ជម្រើសរើសជាតិកីឡាទូកចំនួន២៨នាក់ ដែលកំពុងហ្វឹកហាត់បិទខ្ទប់ នៅក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ធ្វើការហ្វឹកហាត់តែលើ៣ប្រភេទទូកប៉ុណ្ណោះ គឺទូកកានូទូកកាយ៉ាក់និងទូករ៉ូអ៊ីង ខណៈទូកប្រពៃណីខ្នាតអន្តរជាតិពុំមានការហ្វឹកហាត់ប្រមូលផ្តុំនោះទេ ដោយសារម្ចាស់ផ្ទះ វៀតណាម មិនដាក់បញ្ចូល ក្នុងវិញ្ញាសា។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការហ្វឹកហាត់បិទខ្ទប់ នៅខេត្តកណ្តាលនេះ មានរយៈពេលតែមួយប៉ុណ្ណោះ បន្ទាប់ក្រុមអត្តពលិកកីឡាជម្រើសជាតិទូកទាំអ២៨រូប និងគ្រូបង្វឹកគ្រូជំនួយ៥រូប នឹងត្រូវចេញទៅហ្វឹកហាត់ នៅខេត្តកំពត បន្តទៀត ដើម្បីត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


