ព័ត៌មានជាតិ
ការប្រកួតជើងឯកទូកថ្នាក់ជាតិ និងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង នឹងធ្វើនៅខេត្តកណ្តាលនាដើមឆ្នាំ២០២១
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងជ្រើសរើសខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី៧ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។

លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងពានសម្តេចក្រឡាហោម ស ខេង លើកទី៧ សហព័ន្ធគ្រោងនឹងរៀបចំតាំងពីដើមខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារព្រឹត្តការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍សហគម២៨វិច្ឆិកា ទើបធ្វើឲ្យសហព័ន្ធសម្រេចពន្យាពេលរង់ចាំស្ថានភាពកូវីដ-១៩ស្ងប់ស្ងាត់ ទើបរៀបចំប្រកួតជាថ្មី ។

អគ្គលេខាធិការរងរូបនេះ អះអាងថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយយ៉ាងណាក្តី ក៏គណៈកម្មការរៀបចំការប្រកួត នៅតែអនុវត្តទៅតាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ ដោយប្រុងប្រយត្ន័ ដើម្បីទប់ស្កាត់ការពារការឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ។

ការប្រកួតកីឡាទូកកានូ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ គ្រោងនឹងរៀបចំថ្ងៃទី ២៩ ធ្នូដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ មានភូមិភាគចំនួន៥ចូលរួមដូចជា ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប ភូមិភាគវាលរាប ភូមិភាគឦសាន និងភូមិភាគរាជធានីភ្នំពេញ ៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ