ព័ត៌មានជាតិ
តើសកម្មភាពបែបណាខ្លះចាត់ទុកជាទង្វើលួចចម្លងពេលប្រឡងបាក់ឌុប ហើយធ្លាក់ដោយស្វ័យប្រវត្តិ
ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតចូលមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសកម្មភាពមួយចំនួនដែលចាត់ទុកថាជាទង្វើបេក្ខជនលួចចម្លងនៅក្នុងដំណើរការប្រឡង។ ការបង្ហាញនេះ
ជាការពញ្ញាក់ស្មារតីដល់បេក្ខជនត្រៀមប្រឡង ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខិតខំរៀនសូត្រ ចៀសវាងយកសំណៅ ឬឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង។

បើតាមក្រសួងអប់រំ ទង្វើដែលត្រូវបានកំណត់ថាជាសកម្មភាពលួចចម្លង និងខុសគោលការណ៍ រួមមាន បេក្ខជនលួចភ្ជាប់មកជាមួយនឹងសៀវភៅ សំណៅឯកសារចូលក្នុងមណ្ឌល ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។ ការសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ ។ល។ ក្នុងបន្ទប់ប្រឡងចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ។
លើសពីនេះ បេក្ខជនអើតមើលសន្លឹកកិច្ចការអ្នកដទៃ ប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀក អ្នកដទៃ រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លងនិងប្តូរសន្លឹកកិច្ចការគ្នា ឬប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នាជាក់ស្តែង។

សកម្មភាពដែលបានរៀបរាប់ខាងលើនេះ គឺចាត់ចូលជាទង្វើលួយចម្លង និងខុសគោលការណ៍ណែនាំ។ ក្រសួងអប់រំសង្កត់ធ្ងន់ថា៖«ទង្វើបេក្ខជនលួចចម្លងក្នុងពេលប្រឡង បេក្ខជននោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ»។
គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ ដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀនរាប់រយកន្លែង និងមានប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


