ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រៀបចំកោះមួយកន្លែង ដើម្បីព្យាបាលអ្នករបួស ២ ០០០នាក់មកពីហ្គាហ្សា
ប្រទេសឥណ្ឌូណេស៊ី កំពុងរៀបចំកន្លែងព្យាបាលមួយនៅលើកោះ Galang ដែលជាកោះគ្មានមនុស្សរស់នៅក្នុងតំបន់ស៊ូម៉ាត្រា ដើម្បីផ្តល់ការព្យាបាលដល់អ្នករបួសប្រហែល ២ ០០០នាក់មកពីតំបន់ហ្គាហ្សា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥។

អ្នកនាំពាក្យលោក Hasan Nasbi បានប្រាប់អ្នកយកព័ត៌មានថា «ឥណ្ឌូណេស៊ីនឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកស្រុកហ្គាហ្សា ប្រហែល ២ ០០០នាក់ដែលបានក្លាយជាជនរងគ្រោះនៃសង្គ្រាម ដូចជា អ្នកដែលរងរបួស និងអ្នកដែលត្រូវបានកប់នៅក្រោមអគារបែកបាក់»។
គំនិតផ្តួចផ្តើមមនុស្សធម៌នេះ គឺផ្តោតលើការថែទាំសុខភាពបណ្តោះអាសន្ន មិនមែនការផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍ទេ។ មន្ទីរពេទ្យនឹងផ្តល់កន្លែងស្នាក់នៅទាំងអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលព្យាបាល បន្ទាប់មកពួកគេនឹងត្រូវត្រឡប់ទៅផ្ទះវិញ។ មន្ទីរពេទ្យនៅ Galang ដែលដើមឡើយត្រូវបានសាងសង់ក្នុងឆ្នាំ២០២០ ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ហើយធ្លាប់ជាជម្រកជនភៀសខ្លួនវៀតណាម ខណៈការរៀបចំឡើងវិញសម្រាប់បេសកកម្មព្យាបាលពលរដ្ឋហ្គាហ្សាដែលរងរបួសនេះ ធ្វើឡើងដោយសារហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្តដែលមានស្រាប់ និងទីតាំងនៅដាច់ឆ្ងាយពីគេឯង។
កិច្ចខិតខំប្រឹងប្រែងនេះ កើតឡើងនៅពេលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីបង្កើនការគាំទ្ររបស់ខ្លួន សម្រាប់តំបន់ហ្គាហ្សា ចំពេលមានជម្លោះដែលកំពុងបន្ត និងការកើនឡើងនៃចំនួនជនស៊ីវិល។ អាជ្ញាធរឥណ្ឌូណេស៊ី បានបំភ្លឺថា គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមនុស្សធម៌ ស្របតាមគោលជំហរដ៏យូរអង្វែងរបស់ប្រទេសឥណ្ឌូណេស៊ី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរ និងការប្រឆាំងនឹងការតាំងទីលំនៅថ្មីដោយបង្ខំរបស់ប្រជាជនហ្គាហ្សា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


