ព័ត៌មានអន្ដរជាតិ
ជើងហោះហើររបស់ United Airlines ជាងមួយពាន់ត្រូវពន្យារពេលដោយសារបញ្ហាបច្ចេកទេស
ជើងហោះហើររបស់ United Airlines ជាង ១,០០០ ត្រូវបានពន្យារពេលកាលពីថ្ងៃពុធ ដោយសារបញ្ហាបច្ចេកទេសដ៏ធំមួយប៉ះពាល់ដល់ប្រព័ន្ធដ៏សំខាន់មួយមានឈ្មោះថា Unimatic ដែលជួយគ្រប់គ្រងព័ត៌មានលម្អិតនៃការហោះហើរដូចជាទម្ងន់ ពេលវេលា និងព័ត៌មានសុវត្ថិភាពផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ខែសីហា។

បញ្ហានេះបានធ្វើឱ្យយន្តហោះត្រូវផ្អាកការហោះហើរនៅអាកាសយានដ្ឋានដែលមមាញឹកដូចជា Chicago, Denver, Newark, Houston និង San Francisco។ ជើងហោះហើរត្រូវបានពន្យារពេលជាច្រើនម៉ោង ហើយប្រហែល ៦% ត្រូវបានលុបចោល។ ទោះបីបន្ទាប់ពីបញ្ហាត្រូវបានជួសជុលនៅថ្ងៃនោះក៏ដោយ ក៏ការពន្យារពេលបានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាបញ្ហានេះមិនបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិតទេ ហើយបានសន្យាថានឹងជួយអតិថិជនទៅដល់គោលដៅរបស់ពួកគេដោយសុវត្ថិភាព។ ក្រុមហ៊ុន United Airlines បានសុំទោសអ្នកដំណើរដែលរងផលប៉ះពាល់ ហើយបានផ្តល់សំណងដូចជាថ្លៃសណ្ឋាគារនៅក្នុងករណីមួយចំនួន។ ទោះយ៉ាងណាអ្នកធ្វើដំណើរមួយចំនួនបានសម្ដែងការខកចិត្ត ដោយបង្ខំចិត្តកក់ជើងហោះហើរ និងកន្លែងស្នាក់នៅឡើងវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


