សេចក្ដីជូនដំណឹង
ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភាពជាដៃគូថ្មីនេះអនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង(ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ព្រមទាំងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖“ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធ ហើយតែងតែប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារប្រកបដោយអត្ថន័យជាមួយកំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់សេវាកម្មរបស់កំពង់ផែ”។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងអ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែបទំនើប ដែលអាចឆ្លើយតបកាន់តែឆាប់រហ័សចំពោះតម្រូវការផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយពន្លឿនការដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យឡើងនូវការផ្តល់សេវាសង្វាក់ដឹកជញ្ជូនទាំងមូល។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile ដោយប្រើប្រាស់គណនី និង KHQRរបស់ធនាគារ វីង ដែលផ្តល់នូវការទូទាត់ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ។

ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មមួយជាលក្ខណៈឌីជីថល មានប្រសិទ្ធភាពនិងភ្ជាប់ទំនាក់ទំនងច្រើនជាងមុន៕





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


