សេចក្ដីជូនដំណឹង
ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី
ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស សិង្ហបុរីឱ្យកាន់តែប្រសើរឡើង។

ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាព ខ្លាំង ក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេ នៅ ក្នុង មូលដ្ឋាន របស់ធនាគារ វីង ដើម្បីផ្តល់នូវសេវា ហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង ៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការចាប់ដៃសហការជាមួយធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស សិង្ហបុរីឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះគឺជាជំហ៊ាន ដ៏សំខាន់មួយ សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាពពាណិជ្ជកម្មអន្តរជាតិ ឱ្យ កាន់តែ ប្រសើរឡើង។”

ភាពជាដៃគូនេះមានគោលបំណងច្របាច់បញ្ចូលគ្នាក្នុងការប្រើប្រាស់បណ្តាញឯកទេសហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី រួមជាមួយវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយធនាគារជាច្រើនដូចជា៖ ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មជាដើមដើម្បីគាំទ្រកំណើនតម្រូវការអាជីវកម្មអន្តរជាតិ។ ការផ្តោតសំខាន់គឺ គាំទ្រដល់ សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែល មាន ចំណែក ៩៨% នៃ អាជីវកម្មកំពុង ដំណើរការ ៧០% នៃការ ផ្តល់ឱកាសការងារដល់ប្រជាជន និង ប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាទៀតផង។

លោក Victor Lee Meng Teck ប្រធាននាយកប្រតិបត្តិ នៃ CIMB Singapore និងប្រធាននាយកប្រតិបត្តិ Growth Markets បានបញ្ជាក់បន្ថែមថា៖ “កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយនឹងធនាគារ វីង បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន។ តាមរយៈកិច្ចសហការរួមគ្នានេះ យើងនឹងនាំមកនូវគុណតម្លៃថ្មី សម្រាប់អតិថិជន ក៏ដូចជាពង្រឹងមធ្យោបាយហិរញ្ញវត្ថុ រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។”

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១% បើធៀបនឹងឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ វីង និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេស ដំណើរការកាន់តែរលូន ហើយអាជីវកម្មរីកចម្រើន កាន់តែខ្លាំងឡើងថែមទៀត។

កិច្ចសហការនេះ នឹងប្រើប្រាស់ជំនាញឯកទេសរបស់ ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេស សិង្ហបុរី ដែលជាមជ្ឈមណ្ឌលផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិនាំមុខគេមួយក្នុងតំបន់អាស៊ាន រួមជាមួយឯកទេសក្នុង ស្រុក ដ៏ជំនាញ របស់ធនាគារ វីង ដើម្បីផ្តល់ជូនអតិថិជនដែលមានចំណូលខ្ពស់នូវជម្រើសវិនិយោគមានភាពបត់បែន ក៏ដូចជាដំណោះស្រាយគ្រប់គ្រងទ្រព្យសម្បត្តិដ៏មានសុវត្ថិភាព ដែលសមស្របទៅនឹងភាពរីកចម្រើនរបស់ទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូដ៏សំខាន់នេះគឺជាការត្រួសត្រាយផ្លូវដ៏សំខាន់សម្រាប់យុគសម័យថ្មីនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា សំដៅជំរុញឱ្យមានកំណើននវានុវត្តន៍ បរិយាបន្នហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាព។ តាមរយៈជំរុញការតភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ កិច្ចសហការរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងនាំមកនូវវិបុលភាព និងសមាហរណកម្មកាន់តែរឹងមាំសម្រាប់អនាគតដ៏ត្រចះត្រង់ក្នុងតំបន់អាស៊ាន៕






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


