Connect with us

ជីវិតកម្សាន្ដ

ល្អហួស ថា កំពុងថតបទថ្មីជាមួយអារម្មណ៍ក្តុកក្តួលហូរទឹកភ្នែកមិនឈប់ ពាក់ព័ន្ធថៃឈ្លានពានទឹកដី

បានផុស

នៅ

បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានបញ្ជាក់ថា ពេលនេះ នាងបានថតបទចម្រៀងថ្មីពាក់ព័ន្ធវីរ:ភាពកងទ័ពខ្មែរការពារទឹកដី និងជាតិមាតុភូមិ ទាំងទឹកភ្នែកហូរស្រក់មិនឈប់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅចាំបានថា តារា​សម្តែង​វ័យក្មេង ជូ​រី ល្អហួស ធ្លាប់បាន​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​មានឱកាស​បាន​ចូលរួម​សម្តែង​ក្នុង​បទ​ចម្រៀង​អង្គរ​កម្ពុជា ដែល​ត្រូវ​បាន​ផលិត​ឡើង​ឧទ្ទិស​ជូន​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ និង​ លើកទឹកចិត្ត​ដល់​កកងទ័ពជួរមុខ ដែល​កំពុង​ឈរ​ការពារ​ទឹកដីពីការឈ្លានពានរបស់កងទ័ពថៃឈ្លានពាន។

ជាក់ស្តែងបវរកញ្ញា ល្អហួស បានរៀបរាប់ថា “ចម្រៀងថ្មីមួយបទទៀត ត្រៀមនឹងថតដែលចាក់ដោតក្នុងបេះដូងប្រជាជនកម្ពុជាដែលនាងខ្ញុំកំពុងតែថតសំឡេងទឹកភ្នែករបស់នាងខ្ញុំ ហូរស្រក់មិនឈប់ច្រៀងទាំងអ៊ួលដើមមកដល់ក្នុងពេលឆាប់ៗនេះ”។

គួរ​បញ្ជាក់​ដែរថា កន្លង​មកសម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក៏​ធ្លាប់​ថ្លែង​ការ​កោត​ស​សើរ​ចំពោះ ល្អហួស ផង​ដែរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​ដល់​ពិភពលោក​តាម​រយៈ​វេទិការ​ប្រឡង​ជា​អ ន្តរជាតិ ។

ជាការពិតក្នុងនាមកូនខ្មែរមួយរូបជូរី ល្អហួសជារឿយ ៗតែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បី ចូលរួមផ្សព្វផ្សា យលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ទៅលើឆាកជាតិឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែងសម្រា ប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម