ព័ត៌មានអន្ដរជាតិ
ទាហានថៃ បាញ់រះក្នុងខេត្តសុរិន្ទ បណ្តាលឲ្យរបួសអ្នកភូមិ
ទាហានថៃម្នាក់បានបើកការបាញ់រះនៅក្នុងស្រុក កាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ នៅថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥។

កងទ័ពជើងគោកថៃបានឲ្យដឹងថា ទាហានរូបនេះមានឈ្មោះ Ratthaphum Thepsiri មកពីកងពលថ្មើរជើងលេខ១៦២៣ បានចាប់ទាញកាំភ្លើង M16 មួយដើមនិងគ្រាប់មួយចំនួន ចេញពីប៉ុស្តិយាមទាំងកណ្តាលអធ្រាត្រដោយគ្មានការអនុញ្ញាត រួចក៏បាញ់រះជាង១០គ្រាប់ក្បែរវត្ត បានឃឿនកែវ។
តាមសេចក្តីរាយការណ៍ ទាហានរូបនេះ បានបាញ់១០គ្រាប់នៅម៉ោង ១២:៤៥នាទី និង២គ្រាប់ទៀតនៅម៉ោង ១២:៥៤នាទី។

ជនរងគ្រោះមាន២នាក់ ដែលម្នាក់ឈ្មោះ Anuwat Singchai អាយុ៣២ឆ្នាំ ត្រូវរបួសធ្ងន់ព្រោះគ្រាប់បាញ់ធ្លុះសួតខាងស្តាំ ចំណែកម្នាក់ទៀតឈ្មោះ Wutthana Naprakon អាយុ ៣៥ឆ្នាំ របួសជើងឆ្វេង។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុដែលជំរុញឲ្យទាហានរូបនេះបើកការវាយប្រហារទេ ខណៈរូបគេកំពុងរត់គេចខ្លួន មិនទាន់ត្រូវបានរកឃើញឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងទ័ពថៃ បើកឆាកប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀនមីយ៉ាន់ម៉ា នៅតំបន់ត្រីកោណមាស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


