Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសធ្លាក់ចុះ នៅថ្ងៃសុក្រនេះ

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ហាងឆេងមាសបានបន្តធ្លាក់ចុះនៅថ្ងៃសុក្រនេះមកនៅតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង ដោយ​សារ​តែមានការបញ្ជាលក់ច្រើន ខណៈសម្ពាធពន្ធរបស់សហរដ្ឋអាមេរិកបានថមថយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ប្រាប់​ឱ្យដឹងថា មិនមានកត្តាធំដុំដែលធ្វើឱ្យមាសប្រែប្រួលនោះទេ ប៉ុន្តែតាមបែបបច្ចេកទេស មាស​បាន​ទម្លាក់ខ្លួនចុះមកវិញ បន្ទាប់ពីហក់ឡើងខ្ពស់បំផុតដល់ ៤០៩៨ ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។

លោក ឡុង សំណាង បញ្ជាក់ថា មានរឿងមួយចំនួន ដែលមាសបានធ្លាក់ចុះ ដោយ​សារ​តែ​កា​រ​បញ្ជាលក់ច្រើននៅតាមគេហៈទំព័រជាច្រើន ប៉ុន្តែវាមិនមែនជាការបញ្ជាលក់តាមទ្រង់ទា្រយធំៗ លក្ខ​​ណៈ​ជាធនាគារប្រចាំប្រទេសនីមួយៗ ឬក៏វិនិយោគិនធំៗទេ ពោលគឺជាអតិថិជនទូទៅដែលគាត់​បញ្ជា​លក់យកចំណេញ ដែលធ្វើឱ្យមាសធ្លាក់ចុះ។

លោក ឡុង សំណា យល់ឃើញថា៖ «ពាក់ព័ន្ធនឹងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក មួយរយៈនេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាបន្ធូរបន្ថយ ឬមិនសូវមានឥទ្ធិពលគាបសង្កត់ទៅ​លើ​បណ្ដា​ប្រ​ទេស​​មួយចំនួន នៅប៉ែកអាស៊ី និងអឺរ៉ុប មិនដូចពេលដំបូង ដែលតម្រូវឱ្យប្រទេស​ទាំង​អស់​ទៅ​ចរចា​នៅអាមេរិក អញ្ចឹងគាត់ដូចជាតម្លាក់ដៃបន្តិច ដែលធ្វើឱ្យសម្ពាធពន្ធ​ធូរថយ»។

លោក ដូ​ណាល់ ត្រាំ ប្រហែលងាកមកធ្វើឱ្យសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រសើរឡើង ខណៈ​បណ្ដា​​ប្រ​ទេស​មួយចំនួន តែងតែលើកសរសើរលោក ពីសន្តិភាព ដែលជាឱកាសឱ្យ​បណ្ដាប្រទេស​មួយ​ចំ​នួន​​ធ្វើការចរចាកាន់តែស្រួល។

បើតាមលោក ឡុង សំណាង រយៈពេលខ្លី តម្លៃមាសនឹងធ្លាក់ចុះ ប៉ុន្តែនៅអំឡុងខែ តុលា រហូត​ដល់​​ដំណាច់ឆ្នាំ ២០២៥ តម្លៃមាសនឹងអាចងើបឡើងវិញ ដោយសារការកាត់បន្ថយអត្រា​ការប្រាក់​របស់​សហ​រដ្ឋអាមេរិក នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរឡើង។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញ​ក្នុងតម្លៃ ៤០២ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម