Connect with us

ព័ត៌មានជាតិ

មុននេះ ចាប់បានឃាតកសម្លាប់ក្មេង​ប្រុស​​អាយុ ១០ ឆ្នាំ​នៅ​ច្បារអំពៅ ជាបងថ្លៃជីដូន​មួយ

បានផុស

នៅ

មុននេះ សមត្ថកិច្ច​​ស្នងការនគបាលរាជធានី​ភ្នំពេញបានស្រាវជ្រាវ​បាន​ឈាន​ដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ​ អុន​ ភាម៉ុន​ ដែលសម្លាប់កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ជនសង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​។

សមត្ថកិច្ច​បាន​រៀបរាប់​មុនពេលកើតហេតុជន សង្ស័យនិងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាកលេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត។ ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត។ ជនរងគ្រោះវាយក្បាលជនសង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកថា ចុះទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ)។ ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាងស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅផ្ទះវិញ។

រហូតដល់ថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសាកសពកុមារារងគ្រោះនៅចំណុចកើតហេតុក៏រាយការណ៍ប្រាប់សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា កុមារារងគ្រោះស្លាប់ដោយសារប៉ះទង្គិចផ្ទៃមុខធ្ងន់ធ្ងរ។ លុះដល់ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ផ្លូវជាតិលេខ ៣១ សាងសង់​សម្រេចមុនផែនការមួយ​ឆ្នាំ មន្រ្តីធានា​មាន​ស្តង់ដាគុណភាពខ្ពស់

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អ្នកដាំ​ទុរេន​នៅ ថៃ ត្អូញសឹងគ្រប់គ្នា ខណៈរលក​កម្ដៅនៅតែ​វាយ​លុកឥតឈប់

ព័ត៌មានជាតិ៥០ នាទី មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជុំវិញអាងកំពីងពួយនៅតែបន្តបូមទឹកចេញពីអាងដើម្បីស្រោចស្រពស្រូវប្រាំង ទោះបីមានការហាមឃាត់ពីមន្ត្រីជំនាញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេតុអ្វីលោក Warren Buffett ចៀសវាងវិនិយោគលើមាស ខណៈមហាសេដ្ឋីផ្សេងទៀតពេញនិយម

Sokha Hotels

ព័ត៌មានពេញនិយម