ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ត្រាំ យក B-2 ស្វាគមន៍ ពូទីន?
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយកក្រុមយន្តហោះដែលក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit អមដោយយន្តហោះចម្បាំង F-22 និង F-35 ដើម្បីស្វាគមន៍សមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពេលមេដឹកនាំវិមានក្រឹមឡាំង ទៅដល់រដ្ឋអាឡាស្កា សម្រាប់កិច្ចប្រជុំកំពូលស្វែងរកសន្តិភាពឲ្យអ៊ុយក្រែន កាលពីថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥។

លោក ពូទីន ហាក់បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ពេលឃើញកងយន្តហោះ ហោះឆ្លងកាត់ពីខាងលើគាត់នៅឯមូលដ្ឋាន Elmendorf-Richardson។
មានសំណួរថាតើ ហេតុអ្វីបានជាសហរដ្ឋអាមេរិក ប្រើកងយន្តហោះទាំងនេះស្វាគមន៍លោក ពូទីន?
បើយោងតាមការចេញផ្សាយរបស់ The Sun, មានហេតុផល៣យ៉ាង ដែលលោកត្រាំ សម្រេចចិត្តជ្រើសរើសយកវិធីនេះ ដើម្បីស្វាគមន៍មេដឹកនាំរុស្ស៊ី។

១. ជាការបង្ហាញកម្លាំងយោធា៖ B-2 ត្រូវគេស្គាល់ថាជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ទំនើបបំផុតរបស់អាមេរិក។ ការហោះហើររបស់វាគឺដើម្បីរំឭកដល់លោក ពូទីន ថា សហរដ្ឋអាមេរិកមានកម្លាំងយោធាដ៏ខ្លាំងក្លា និងមានវត្តមាននៅក្នុងតំបន់ជិតព្រំដែនរុស្ស៊ី។
២. សារនយោបាយ៖ ជំនួបនេះកើតឡើងចំពេលដែលភាពតានតឹងរវាងអាមេរិកនិងរុស្ស៊ីនៅតែមានកម្រិតខ្ពស់។ ការហោះហើររបស់ B-2 បានបញ្ជូនសារយ៉ាងច្បាស់ថា ដ្បិតមានកិច្ចចរចាការទូតក៏ដោយ ក៏អាមេរិកនៅតែរក្សាភាពត្រៀមខ្លួនខាងយោធាដដែល។
៣. និមិត្តសញ្ញា៖ សម្រាប់លោក ត្រាំ ក្បាច់នេះគឺជានិមិត្តរូបនៃការដឹកនាំដ៏ខ្លាំងក្លា និងជាមធ្យោបាយមួយដើម្បីបង្ហាញដល់ប្រជាជនអាមេរិកថា លោកកំពុងដោះស្រាយជាមួយគូប្រជែងដោយភាពម៉ឺងម៉ាត់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ B-2៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏អស្ចារ្យរបស់អាមេរិក តម្លៃជាង ២ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


