ព័ត៌មានអន្ដរជាតិ
B-2៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏អស្ចារ្យរបស់អាមេរិក តម្លៃជាង ២ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-2 របស់កងទ័ពអាកាសអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥។

មានការចាប់អារម្មណ៍ខ្លាំងលើយន្តហោះនេះ ដូច្នេះយើងមកដឹងអំពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា៖
B-2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកលំដាប់កំពូលរបស់កងទ័ពអាកាសអាមេរិក។ ជាមួយនឹងការរចនាស្លាបហោះ សមាសធាតុផ្សំនៃសម្ភារៈនិងថ្នាំកូតពិសេស, យន្តហោះម៉ាស៊ីន៤ប្រភេទនេះ នាំមកនូវកម្លាំងភ្លើងដ៏អស្ចារ្យ ហោះទៅដល់គ្រប់ទីកន្លែងលើពិភពលោក បុកទម្លុះខែលការពារបានគ្រប់ប្រភេទ។
B-2 អាចបំពាក់ដោយទាំងអាវុធនុយក្លេអ៊ែរឬអាវុធធម្មតា និងអាចផ្ទុកគ្រាប់បានទម្ងន់ ហោះហើរដោយអាកាសយានិកពីរនាក់ មានទម្ងន់១៨ ១៤៣គីឡូក្រាម ហើយដោយគ្មានដែនកំណត់ តាមរយៈការចាក់ប្រេងនៅលើអាកាស។

យន្តហោះទម្លាក់គ្រាប់បែកនេះហោះហើរជាលើកដំបូងក្នុងឆ្នាំ១៩៨៩ ហើយចូលឆាកប្រយុទ្ធជាលើកដំបូងនៅ១០ឆ្នាំក្រោយ ក្នុងប្រតិបត្តិការ Operation Allied Force ដែលជាអន្តរាគមន៍ដឹកនាំដោយអង្គការណាតូ ក្នុងវិបត្តិមនុស្សធម៌នៅកូសូវ៉ូ។ កាលនោះ B-2 ហោះហើរមិនឈប់ឡើយចេញពីមូលដ្ឋានរដ្ឋ Missouri ដើម្បីទៅវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ែប៊ី។
ក្រោយមក B-2 ហោះទៅឆ្ងាយជាងនេះទៀត ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសអាហ្វហ្គានីស្ថាននៅខែតុលាឆ្នាំ២០២១ នៅដើមប្រតិបត្តិការ Operation Enduring Freedom។

ថ្មីៗនេះ យន្តហោះ B-2 បានហោះចេញពីមូលដ្ឋានរួមអាមេរិក-អង់គ្លេសនៅទីក្រុង Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា ដើម្បីវាយប្រហារគោលដៅក្រុម ហ៊ូធី នៃប្រទេសយេម៉ែន។
សូមជម្រាបថា មានតែ B-2 ត្រឹមតែ២០គ្រឿងប៉ុណ្ណោះនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់កងទ័ពអាកាសអាមេរិក ដោយទាំងអស់សុទ្ធតែមានមូលដ្ឋាននៅមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouri។
សម្រាប់តម្លៃ B-2 មួយគ្រឿង មានតម្លៃជាង២ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានឲ្យកងទ័ពត្រៀមទទួលការសងសឹករបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែល កំពុងប្រុងជើងការខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


