Connect with us

កីឡា

គ្រូ Shan United យកបទពិសោធឆ្នាំមុន មក​រៀប​ចំ ដើម្បីឈ្នះ ព្រះខ័នរាជស្វាយរៀង យប់នេះ

បានផុស

នៅ

គ្រូបង្វឹក Shan United លោក Hiroki Ono បានមើលឃើញក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលនេះ ហាក់មានភាពខ្លាំងក្លាជារដូវកាលមុនទៅទៀត ហើយលោកនឹងប្រើប្រាស់បទពិសោធជួបគ្នាឆ្នាំមុន ដើម្បីយកមកកែលម្អក្រុម សម្រាប់ការជួបគ្នាក្នុងពានក្លិប អាស៊ាន ASEAN Club Championship វេលា​ម៉ោង​៦:៣០​នាទី យប់​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០២៥។

រូបភាពសន្និសីទសារព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២០ ខែ សីហា នេះ លោក Hiroki Ono បានមានប្រសាសន៍ថា៖ «ការប្រកួត​នេះ​ នឹងមិនងាយស្រួលនោះទេ។ ពួកយើងនឹងលេងដោយប្រុងប្រយ័ត្ន ហើយព្យាយាមលេងដោយយុទ្ធសាស្ត្រ។ ពួកយើងបានរៀនសូត្រអំពីបទពិសោធកាលពីឆ្នាំមុន ហើយពួកយើងបានយកវា មករៀបចំសមត្ថភាពរបស់ពួកយើងឱ្យល្អបំផុតនៅរដូវកាលនេះ។ គូប្រជែងរបស់យើង នឹងកាន់តែតឹងតែងជាងកាលពីឆ្នាំមុន»

លោក Hiroki Ono

តាមរយៈការលើកឡើងខាងលើ លោក Hiroki Ono បានទទួលស្គាល់​ច្បាស់​ពី ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំងមួយក្នុងពូល ដោយបទពិសោធនៃការជួបគ្នាកាលពីរដូវកាលមុន ៣ លើក ក្រុម Shan United បានចាញ់ ២ លើក និងឈ្នះ ១ លើក។ បុរសសញ្ជាតិ ជប៉ុន វ័យ ៣៩ ឆ្នាំរូបនេះ ប្រាប់ថា ការប្រកួត​លើក​ទី​៤​នេះ​ ក្រុមរបស់លោកនឹងលេងដោយប្រុងប្រយ័ត្នបំផុត ហើយលោកនឹងយកបទពិសោធនៃការជួបគ្នាកាលពីឆ្នាំមុន មករៀបចំក្រុមឱ្យល្អសម្រាប់ការស្វែង​រក​ជ័យជម្នះ​ក្នុង​ដី​ដូច​ឆ្នាំ​មុន​ទៀត។

ជួបគ្នា​ ៣ លើក​កាល​ពី​រដូវ​កាល​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៤-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ពាន​រង្វាន់ ASEAN Club Championship និង​ឈ្នះ ៦-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ សម្រាប់​ជើង​ទី​១ និង​ជើង​ទី​២ Shan United ឈ្នះ ២-១ នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ពាន​រង្វាន់ AFC Challenge League៕

រូបភាពជួបគ្នារវាងព្រះខ័នរាជស្វាយរៀង និង Shan United កាលពីរដូវកាលមុន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម