Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីប្រាប់​ថា ការ​ធានា​សន្តិសុខ​អ៊ុយក្រែន ដោយ​គ្មាន​ក្រុង​មូស្គូ​ចូលរួម គឺ​ស្មើ​សូន្យ

បានផុស

នៅ

រុស្ស៊ី​ បាន​ចេញ​ការ​ព្រមាន​យ៉ាង​ខ្លាំង​ ដោយ​បញ្ជាក់​ថា ការ​ប៉ុនប៉ង​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​អំពី​អ៊ុយក្រែន​ដោយ​គ្មាន​ការ​ចូលរួម​ពី​ក្រុង​មូស្គូ​​​គឺ​គ្មាន​ន័យ​នោះ​ទេ។

លោក Sergey Lavrov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០២៥​របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអឺរ៉ុបបានជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោក Lavrov បានទទូចថា ការពិភាក្សាអំពីសន្តិសុខសមូហភាពដោយគ្មានប្រទេសរុស្ស៊ី «នឹងមិនដំណើរការ​ឡើយ» ប្រៀបដូច​​ជា​​ការ​ស្រមើស្រមៃ​តែ​ប៉ុណ្ណោះ។

ការព្រមាននេះ បង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់លោក ត្រាំ ដែលកំពុងព្យាយាមធ្វើអន្តរការីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ លោក Lavrov បានបន្ថែមថា រាល់ជំនួបដោយផ្ទាល់រវាងប្រធានាធិបតីទាំងពីរ នឹងត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីចៀសវាងការធ្វើ​ឲ្យ​ស្ថានការណ៍កាន់តែអាក្រក់ឡើង។

ជាការឆ្លើយតប លោក Andriy Yermak ជំនួយការកំពូលរបស់ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានរៀបចំសម្រាប់«គ្រប់​ទម្រង់នៃកិច្ច​សន្ទនា​អំពីការបញ្ចប់សង្រ្គាមដោយ​ទឹក​ចិត្ត​ស្មោះត្រង់»។ លោក Yermak បាន​បន្ថែម​ថា អ៊ុយក្រែនបានចាប់ផ្តើមកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងអង្គការណាតូ ដើម្បីអភិវឌ្ឍការធានាសន្តិសុខយោធាជាក់ស្តែង។ គោលដៅគឺដើម្បីការពារការឈ្លានពាននាពេលអនាគត និងធានាការការពាររបស់អ៊ុយក្រែន។ ជំនួយការ​រូប​នេះ​ បាន​ព្រមាន​ថា ប្រសិនបើ​រុស្ស៊ី​ពន្យារពេល​ការចរចា​សន្តិភាព​នោះ ត្រូវតែ​ប្រឈមមុខ​នឹង​សម្ពាធ​ដ៏​ឈឺចាប់​ពី​សហគមន៍​អន្តរជាតិ។ លោក​ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី ត្រាំ និងដៃគូអឺរ៉ុបសម្រាប់ការគាំទ្ររបស់ពួកគេ​ផង​ដែរ៕

លោក Andriy Yermak (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម