ព័ត៌មានអន្ដរជាតិ
រញ្ជួយដីដ៏ខ្លាំងក្លាអង្រួនតំបន់ Yangon ប្រទេសមីយ៉ាន់ម៉ា រង្គើដល់បាងកកប្រទេសថៃ
តំបន់ Yangon ប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះការរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ ដោយបង្ខំឱ្យប្រជាជនមួយចំនួនជម្លៀសខ្លួនចេញពីអគារខ្ពស់ៗ ខណៈឥទ្ធិពលនៃការរញ្ជួយញ័រទៅដល់ទីក្រុងបាងកកប្រទេសថៃឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy។

យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីនេះមានកម្រិត ៥.០ រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង ៩ និង ២៨ នាទីព្រឹក ដោយមានចំណុចកណ្តាលនៅសមុទ្រមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៨៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kamun Chan Kone។
ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេមានអារម្មណ៍ញ័រយ៉ាងខ្លាំង ដោយផ្ទះមួយចំនួន និង វត្តអារាម បានរងការខូចខាត ខណៈមនុស្សម្នាជាច្រើនប្រញាប់ប្រញាល់ចេញទៅខាងក្រៅអគារខ្ពស់ដើម្បីសុវត្ថិភាព។ នៅទីក្រុងបាងកកប្រទេសឯណោះវិញ ក៏មានភាពចលាចលដែរដោយប្រជាពលរដ្ឋរត់ចេញពីអគារខ្ពស់ក្រោយមានអាម្មណ៍រង្គើដោយសាររញ្ជួយដី។ មកដល់ពេលនេះមិនមានការរាយករណ៍ ពីអ្នកស្លាប់និងអ្នករបួសនៅក្នុងហេតុការណ៍នេះនៅឡើយ។

គួរបញ្ជាក់ថាគ្រោះរញ្ជួយដីនេះបានកើតឡើងជាលើកទីពីរហើយបន្ទាប់ពីមានរញ្ជួយដីកម្រិត ៤.៨ រ៉ិចទ័របានអង្រួនផ្នែកខ្លះនៃតំបន់ Yangon កាលពីម្សិលមិញ។ អាជ្ញាធរមីយ៉ាន់ម៉ានិងថៃកំពុងបន្តតាមដានស្ថានការណ៍នេះ បើទោះបីជាមិនទាន់មានសេចក្តីរាយការណ៍ថាមានអ្នកស្លាប់និងរបួសធ្ងន់ធ្ងរក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


