ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន ១១ ប្រកាសអាសន្នទឹកជំនន់ ដោយសារទឹកទន្លេចៅប្រាយ៉ាហក់ឡើងខ្លាំង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២១ខែសីហានេះ ទំនប់ទឹកទន្លេចៅប្រាយ៉ាបានបង្កើនការបញ្ចេញទឹកដល់ ១,៣ ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យនាយកដ្ឋានធារាសាស្ត្រថៃព្រមានដល់ខេត្តចំនួន ១១ នៅតំបន់ទំនាបឲ្យត្រៀមទប់ទល់នឹងទឹកជំនន់ជាបន្ទាន់។

ខេត្តចំនួន ១១ ដែលរងផលប៉ះពាល់រួមមាន Uthai Thani, Chainat, Lopburi, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក។
អាជ្ញាធរថៃបាននិយាយថា កម្ពស់ទឹកអាចបន្តកើនឡើងពី ១០-២០ សង្ទីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដោយបានជំរុញឱ្យអ្នករស់នៅតាមមាត់ទន្លេ និងអាជីវករឱ្យមានការប្រុងប្រយ័ត្ន។ ប្រជាពលរដ្ឋនៅតំបន់ទំនាប និងមាត់ទន្លេ ជាពិសេសនៅខេត្តAng Thong និង Ayutthaya ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងគេ។
លើសពីនេះក៏មានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅភាគខាងជើងប្រទេសថៃរហូតដល់ថ្ងៃទី ២៦ ខែសីហា ដែលនឹងបង្កើនហានិភ័យទឹកជំនន់បន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


