Connect with us

ព័ត៌មានជាតិ

ផ្សារ«បក្សីរស់» នឹងផ្ដើមការសាងសង់នៅដើមខែកញ្ញា ជាប់ផ្សារធំតាកែវ

បានផុស

នៅ

លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​តាកែវ បាន​ឱ្យ​ដឹង​ថា ដំណើរការ​សាងសង់​ផ្សារ«បក្សី​រស់» នៅ​ទីតាំង​ជាប់​ផ្សារ​ធំ​តាកែវ ផ្នែក​ខាង​កើត ស្ថិត​ក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​បើ​តាម​ប្រភព​ពី​សាលា​ខេត្ត​តាកែវ បាន​បង្ហាញ​ដែរ​ថា យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​ផ្ញើ​ជូន​លោក​អភិបាល​ខេត្ត​តាកែវ ដោយ​សុំ​ផ្ដល់​កិច្ចសហការ បាន​ឱ្យ​ដឹង​ដែរ​ថា គម្រោង​សុខភាព​សត្វ​ឆ្លងកាត់​ព្រំដែន និង​ការ​ជំរុញ​ខ្សែ​ចង្វាក់​តម្លៃ​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី សម្រាប់​អនុវត្ត​គម្រោង​សាងសង់​ផ្សារ​«បក្សី​រស់»នេះ។

ក្នុង​លិខិត​ដដែល បញ្ជាក់​ថា គម្រោង​ការ​សាងសង់​ផ្សារ«បក្សី​រស់» នៅ​ផ្សារ​តាកែវ​ គឺ មាន​ទំហំ​បណ្ដោយ ១៨,៥ ម៉ែត្រ ទទឹង ៩,៨ ម៉ែត្រ និង កម្ពស់ ៦,៧ ម៉ែត្រ ២ ជាន់ និង​ត្រូវ​មាន​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ ហើយ​មាន​ស្តង់​លក់​ និង​ទីតាំង​ពិឃាដ​បក្សី​ដែល​ចាប់​សាងសង់​ពី​ថ្ងៃ​ទី ​០៣ ខែ​កញ្ញា ឆ្នាំ​ ២០២៥ បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី ​១៧ ខែ​កុម្ភៈ ឆ្នាំ ២០២៦៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម