ព័ត៌មានអន្ដរជាតិ
អស់ពីជម្លៀសមនុស្ស ឥលូវ វៀតណាម បង្ខំចិត្តបិទអាកាសយានដ្ឋាន២កន្លែង មុនព្យុះសង្ឃរា Kajiki កៀកមកដល់
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានប្រកាសផ្អាកជើងហោះហើរនៅអាកាសយានដ្ឋានចំនួនពីរ ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃចន្ទទៅ២៥ សីហានេះ ខណៈដែលព្យុះ Kajiki បានវិវដ្ដទៅជាព្យុះសង្ឃរា កៀកនឹងមកដល់ឆាប់ៗ។

យោងតាម vnexpress បានចុះផ្សាយថា អាកាសយានដ្ឋាន Dong Hoi ខេត្ត Quang Binh នឹងបិទពីម៉ោង ៤ ព្រឹក ដល់ម៉ោង ៤ រសៀល នៅថ្ងៃច័ន្ទ ខណៈពេលដែលអាកាសយានដ្ឋាន Tho Xuan នៅ Thanh Hoa នឹងផ្អាកប្រតិបត្តិការពីម៉ោង ១០ព្រឹកដល់ម៉ោង ៩ យប់ នៅថ្ងៃដដែល ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ និងឧបករណ៍ផ្សេងៗទៀត។
CAAV បានណែនាំភ្នាក់ងារពាក់ព័ន្ធឲ្យរក្សាការផ្លាស់ប្តូរកាតព្វកិច្ចពេញ២៤ម៉ោង ដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ និងប្រព័ន្ធទំនាក់ទំនង និងដោះស្រាយការខូចខាតណាមួយភ្លាមៗ។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយមព្យុះ Kajiki ដែលជាព្យុះទី ៥ វាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងបោកបក់នៅក្នុងខេត្ត Thanh Hoa និង Nghe An នៅរសៀលថ្ងៃច័ន្ទ ជាមួយនឹងខ្យល់បក់រហូតដល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាងនេះទៀត ភាគខាងជើងវៀតណាមត្រូវបានគេព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ និងផ្គររន្ទះពេញមួយសប្តាហ៍ ដោយតំបន់មួយចំនួនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង។ តំបន់កណ្តាល និងទំនាបទំនងជាមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គរ រន្ទះ និងភ្លៀងធ្លាក់តាមមូលដ្ឋាន។ ចំណែកឯខេត្តភាគកណ្តាលនឹងមានភ្លៀងធ្លាក់រាយប៉ាយ និងមានផ្គររន្ទះ ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅពេលល្ងាច និងពេលយប់ច្រើនបំផុត។
យ៉ាងណាមិញ នៅមុនពេលបិទអាកាសយានដ្ឋានចំនួន២នេះដែរ ប្រទេសវៀតណាមក៏បានចាត់វិធានការប្រុងប្រៀបមុនដោយជម្លៀសមនុស្សរហូតដល់ទៅជាងកន្លះលាននាក់ចេញពីខេត្ត-ក្រុង ដូចជា Thanh Hoa, Quang Tri, Hue និង Da Nang ដើម្បីកាត់បន្ថយហានិភ័យរងគ្រោះព្រោះតែឥទ្ធិពលព្យុះដែលកៀកនឹងមកដល់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ជម្លៀសមនុស្សជាងកន្លះលាននាក់ មុនព្យុះសង្ឃរា Kajiki វាយប្រហារខ្លាំងក្នុងកម្រិតប្រកាសអាសន្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


