ព័ត៌មានអន្ដរជាតិ
វៀតណាម ជម្លៀសមនុស្សជាងកន្លះលាននាក់ មុនព្យុះសង្ឃរា Kajiki វាយប្រហារខ្លាំងក្នុងកម្រិតប្រកាសអាសន្ន
ជាវិធានការការពារនិងប្រុងប្រៀបជាមុន ប្រទេសវៀតណាម បានជម្លៀសមនុស្សរហូតដល់ទៅជាងកន្លះលាននាក់ចេញពីខេត្ត-ក្រុងដូចជា Thanh Hoa, Quang Tri, Hue និង Da Nang ស្របពេលព្យុះសង្ឃរា Kajiki នឹងឡើងមកដីគោកនៅថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥ ដោយនាំមកជាមួយកម្លាំងខ្យល់ខ្លាំងរហូតដល់ទៅ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមការចុះផ្សាយរបស់ VN Express ដែលដកស្រង់ប្រភពពីមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមនិងធារាសាស្ត្រជាតិវៀតណាម, តំបន់មួយចំនួនក្នុងប្រទេសនេះជាពិសេសសហគមន៍តាមបណ្តោយឆ្នេរសមុទ្រត្រូវដាក់ក្នុងការប្រកាសអាសន្ន ដោយសារតែភាពធ្ងន់ធ្ងរនៃព្យុះសង្ឃរា Kajiki។
មនុស្ស ១៥២ ៣៨៧គ្រួសារស្មើនឹងជិត ៥៨៧ ០០០នាក់ ត្រូវជម្លៀសចេញជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យរងគ្រោះព្រោះតែឥទ្ធិពលព្យុះ។

មិនត្រឹមប៉ុណ្ណឹង ទូកនេសាទជិត ៦ម៉ឺនគ្រឿងនិងអ្នកនេសាទជិត ២៥ម៉ឺននាក់ ត្រូវបង្ខំចិត្តផ្អាកការចេញទូក ដោយសារតែអាកាសធាតុដ៏អាក្រក់មានខ្យល់បក់ខ្លាំងនិងទឹករលកធំៗ។
ទន្ទឹមនោះ រដ្ឋាភិបាលវៀតណាម បានចេញសារាចរណែនាំបន្ទាន់ជាច្រើន ដោយមានទាំងសារាចររបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ ដែលអំពាវនាវឲ្យមានការត្រៀមលក្ខណៈបន្ទាន់។

ក្រសួងនានា អាជ្ញាធរខេត្ត និងអង្គភាពយោធា ត្រូវបានបញ្ជាឲ្យអនុវត្តការជម្លៀសប្រជាជន ការពារទំនប់ និងអាងស្តុកទឹកហើយធានាថា ខ្សែទំនាក់ទំនងនៅតែបើកដំណើរការ។
ម្យ៉ាងវិញទៀត កងទ័ពប្រជាជនវៀតណាម ត្រូវបានដាក់ក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់។ កងទ័ពក៏ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការជម្លៀសប្រជាជននៅតាមតំបន់ដែលងាយនឹងរងការបាក់ដី និងទឹកជំនន់ភ្លាមៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រងគ្រោះធ្ងន់ ដោយសារព្យុះសង្ឃរា Kajiki វាយប្រហារពេញទំហឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


