កីឡា
ដាវីន យុវជននៅប្រទេស កាណាដា មានមោទនភាពសម្រាប់ការជាប់ជម្រើសជាតិ U23 កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៦ នាក់ជាផ្លូវការ ត្រៀមប្រមូលផ្តុំហ្វឹកហាត់ប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ឆ្នាំ ២០២៦។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមានវត្តមានកីឡាករថ្មីម្នាក់ មកពីថ្នាលយុវជនក្លិប York United FC របស់កាណាដា ឈ្មោះ ឈឿន ដាវីន។

នេះគឺជាលើកដំបូងហើយសម្រាប់កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ដែលបានជាប់ក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ កម្ពុជា។ ក្រោយការកោះហៅនេះ កីឡាករ ដាវីន បាននិយាយថា៖ «វាជាកិត្តិយសក្នុងការតំណាងឱ្យប្រទេស ដែលជាកំណើតរបស់គ្រួសារ និងខ្ញុំ ហើយដើម្បីតំណាងឱ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ AFC U23 Cup នឹងក្លាយជាការប្រកួតប្រជែងដ៏អស្ចារ្យ ហើយខ្ញុំពិតជារំភើបក្នុងការចូលរួម និងតំណាងឱ្យប្រទេសរបស់ខ្ញុំ»។
ឈឿន ដាវីន គឺជាកូនខ្មែរម្នាក់ ដែលបានរស់នៅប្រទេស កាណាដា។ បច្ចុប្បន្នរូបគេមានវ័យ ១៨ ឆ្នាំកំពុងតែហ្វឹកហាត់នៅសាលាបាល់ទាត់ថ្នាលរបស់ក្រុម York United FC។ រូបគេលេងតួនាទីជាខ្សែប្រយុទ្ធ និងមានជំនាញជើងស្តាំ។

គួរឱ្យដឹងថា ការប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦ គឺ កម្ពុជា ស្ថិតនៅពូល G ជាមួយក្រុម អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន។ ការប្រកួតនឹងធ្វើឡើងនៅប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


