Connect with us

កីឡា

ក្រុម​នារី ភ្នំពេញ​ក្រោន ប៉ះ​ក្រុម Kitchee យប់​នេះ ដើម្បី​ឱកាស​លេខ​ ២​ ល្អ​បំផុត​ក្នុង​ពូល

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ​ក្រុម Kitchee ដែល​ជា​ជើង​ឯក​លីគ​នារី​ហុងកុងសម្រា​ប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ ពាន​រង្វាន់​នារីកំពូល​អាស៊ី AFC Women’s Champions League វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រុម​នារី ភ្នំពេញ​ក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារីភ្នំពេញ​ក្រោន បាន​ចាញ់​ក្រុម East Bengal ដែល​ជា​ជើង​ឯក​លីគ​នារី​ឥណ្ឌា ដោយ​លទ្ធផល ០-១ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា សម្រាប់​ការ​សន្សំពិន្ទុ​លើក​ទី​១។ ការ​ប្រកួត​យប់​នេះ​គឺ​ជា​ការ​ប្រកូត​ចុង​ក្រោយ​របស់ក្រុម​នារី​តំណាង​ឲ្យ​កម្ពុជា ប៉ុន្តែ​ជា​ការ​ប្រកួត​លើក​ទី១​របស់​ក្រុម​នារី​​តំណាង​ឲ្យ​ ហុងកុង ដែល​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ក្រុម​នារី​​របស់ ឥណ្ឌា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។

ក្រុម​នារី Kitchee

ក្រុម​នារីភ្នំពេញ​ក្រោន ស្ទើរ​អស់​ឱកាស​ឡើង​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល បន្ទាប់​ពី​ការ​ប្រកួត​ទី ១ ​បាន​ចាញ់​ក្រុម​នារី​របស់​ឥណ្ឌា។ ក្រុម East Bengal មាន​សង្ឃឹម​ច្រើន​ជាង​គេ​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​ពូល E ដើម្បី​ឡើង​ទៅ​កាន់​ជុំ​ចុង​ក្រោយ។ ទោះ​បី​ជា​យ៉ាង​ណា ប្រសិន​បើ ក្រុម​នារី​ភ្នំពេញ​ក្រោន ឈ្នះ ក្រុម​នារី​របស់ ហុងកុង គឺ​​អាច​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ល្អ​បំផុត​ក្នុង​ពូល ប៉ុន្តែ​លេខ​ ២ ល្អ​បំផុត​ក្នុង​ពូល យក​តែ ១ ក្រុម​ប៉ុណ្ណោះ។

ក្រុម​នារី East Bengal

តារាង​ពិន្ទុ​បណ្តោះ​អាសន្ន​ពូល E

  • ក្រុម​នារី East Bengal មាន ៣ ពិន្ទុ (១​ប្រកួត)
  • ក្រុម​នារី Kitchee មាន ០ ពិន្ទុ (មិន​ទាន់​ប្រកួត)
  • ក្រុម​នារី ភ្នំពេញ​ក្រោន មាន ០ ពិន្ទុ (១​ប្រកូត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម