ព័ត៌មានអន្ដរជាតិ
វៀតណាមបារម្ភពីកំណើនសាច់នាំចូលថោកៗ ប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក
វៀតណាមកំពុងព្រួយបារម្ភពីកំណើននៃការនាំចូលសាច់ថោកៗនៅតាមផ្សារទំនើបៗ រួមទាំងសាច់ជ្រូកជាដើមនោះ ដោយថាវានឹងប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមសត្វយកសាច់ក្នុងស្រុក ដែលទាមទារឱ្យមានចំណាត់ការជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមរបាយការណ៍ចុងក្រោយពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ប្រទេសនេះបានចំណាយប្រាក់ជិត ២,៦ ប៊ីលានដុល្លារអាមេរិក លើការនាំចូលផលិតផលពាក់ព័ន្ធនឹងសត្វចិញ្ចឹមយកផល ក្នុងរយៈពេល ៧ ខែដំបូងដើមឆ្នាំ ដោយកើនឡើងជិត ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ សាច់ និងផលិតផលសាច់ រួមចំណែកប្រមាណជាង ១ ប៊ីលានដុល្លារ ខណៈទឹកដោះគោ និងផលិតផលទឹកដោះគោ រួមចំណែកជាង ៨៦០ លានដុល្លារ។
គិតត្រឹមក្នុងខែកក្កដាតែមួយ ការនាំចូលលើទំនិញប្រភេទដដែលមានរហូតដល់ទៅ ៤០០ លានដុល្លារ។
មន្ត្រីវៀតណាមបានលើកឡើងថា កំណើននៃការប្រើប្រាស់ និងតម្លៃវត្ថុធាតុដើមក្នុងស្រុក បានធ្វើឱ្យតម្លៃសាច់ផលិតក្នុងវៀតណាមខ្ពស់ជាងផលិតផលពីបរទេស ដែលនេះរួមចំណែកដល់កំណើននៃការនាំចូល។

ជាក់ស្ដែង នៅតាមផ្សារទំនើប និងហាងទំនិញជាច្រើននៅទីក្រុងហូជីមិញ សាច់ជ្រូកដែលនាំចូលពីប្រទេសប្រេស៊ីលមានតម្លៃទាបជាងផលិតផលក្នុងស្រុកចន្លោះពី ២០-៣០ ភាគរយ។ ជាមួយគ្នានោះបណ្តាញចែកចាយធំៗក៏កំពុងស្តុកទុកសាច់នាំចូលជាច្រើនប្រភេទផងដែរ ដោយផលិតផលក្លាសេមួយចំនួនមកពីអឺរ៉ុប កាណាដា និងអូស្ត្រាលី លក់បានត្រឹមតែ ៦០-៨០ ភាគរយ នៃតម្លៃទំនិញដូចគ្នាក្នុងស្រុកប៉ុណ្ណោះ។
ទំនិញបរទេសទាប គឺដោយសារតែតែការចំណាយលើផលិតកម្មទាបក្នុងប្រទេសរបស់ពួកគេ ដោយសារតែការចិញ្ចឹមសត្វតាមរយៈបច្ចេកវិទ្យាទំនើប និងទ្រង់ទ្រាយធំ។
គម្លាតតម្លៃកំពុងដាក់សម្ពាធសម្រាប់កសិករវៀតណាម។ យោងតាមសមាគមសត្វចិញ្ចឹមភាគអាគ្នេយ៍របស់វៀតណាម អ្នកផលិតក្នុងស្រុកប្រឈមនឹងការចំណាយផលិតកម្មខ្ពស់ដោយសារតែការពឹងផ្អែកលើវត្ថុធាតុដើមនាំចូល និងប្រតិបត្តិការខ្នាតតូច។ ទន្ទឹមនឹងនោះ វៀតណាមបើកចំហទីផ្សារកាន់តែខ្លាំងឡើង ដែលបង្កភាពងាយស្រួលសម្រាប់ផលិតផលបរទេសក្នុងការហូរចូល ខណៈការប្រកួតប្រជែងរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុកមានរួចទៅហើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


