Connect with us

ព័ត៌មានអន្ដរជាតិ

ទំនិញថៃ​ កំពុង​រលួយ​ក្នុង​ឃ្លាំង​តាមព្រំដែន ខណៈយោធាមីយ៉ាន់ម៉ាបន្តបង្ក្រាបលើការនាំចូល

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy ទំនិញថៃ​កំពុង​រលួយ​ក្នុង​ឃ្លាំង​តាម​បណ្តោយ​ព្រំដែន​ថៃជាមួយមីយ៉ាន់ម៉ា ចំ​ពេលយោធា​មាន​ការ​បង្ក្រាប​លើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិត​ខាង បើ​ទោះ​ជា​របបសឹកមីយ៉ាន់ម៉ាមិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​ប្រជាជន​ខ្លួនគ្រប់គ្រាន់​ក៏​ដោយ។

ទំនិញថៃកកស្ទះតាមព្រះដែន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របបសសឹក​មីយ៉ាន់ម៉ា​បាន​បើក​ការ​បង្ក្រាប​ភ្លាមៗ និង​តាម​អំពើ​ចិត្ត​លើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ចិន ដែល​ធ្វើ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​សម្រាប់​ប្រជាជន​សាមញ្ញ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធាបានបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា លេខ២ ក្នុងទីក្រុង Myawaddy ដែលជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយ ដោយបញ្ឈប់ការនាំចូលទាំងស្រុង។ អាជីវកររាយការណ៍ពីការត្រួតពិនិត្យកាន់តែខ្លាំង ការផ្អាកអាជ្ញាប័ណ្ណនាំចូល និងតម្លៃជួលឃ្លាំងដែលកើនឡើងខ្ពស់ ខណៈដែលទំនិញស្ទះកកកុញ។

ទោះបីជាការនាំចេញមួយចំនួនត្រូវបានអនុញ្ញាតតាមរយៈច្រកទ្វារជំនួសដូចជា Kawthoung និងTachilek ប៉ុន្តែឈ្មួញអាចនាំចូលបានតែទំនិញដែលមានតម្លៃស្មើនឹងតម្លៃដែលខ្លួនបាននាំចេញប៉ុណ្ណោះ ដោយមិនមានការអនុញ្ញាតបន្ថែមឡើយ។ គយក៏បានធ្វើឱ្យច្បាប់ដឹកទំនិញតាមផ្លូវអាកាសកាន់តែតឹងរ៉ឹង ដូច្នេះពាណិជ្ជករឥឡូវនេះត្រូវដឹកជញ្ជូនក្នុងបរិមាណតិច ដែលធ្វើឲ្យការដឹកជញ្ជូនកាន់តែថ្លៃ។

ការត្រួតពិនិត្យទំនិញនាំចូល

គួរបញ្ជាក់ថារបបសឹកមីយ៉ាន់ម៉ាអះអាងថា វិធានការនេះមានគោលបំណងបញ្ឈប់ការរត់ពន្ធដែលផ្តល់ជំនួយដល់កងកម្លាំងតស៊ូប្រឆាំងយោធា។ ទោះជាយ៉ាងណាក៏ដោយ អាជីវករជាច្រើនមើលឃើញថាការបង្រ្កាបនេះធ្វើឡើងតាមអំពើចិត្ត និងធ្វើឱ្យខូចគុណភាពទំនិញ ការនាំចូលជាប់គាំង ការចំណាយកើនឡើង និងជីវភាពរស់នៅរបស់ប្រជាជនកាន់តែពិបាក៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម