សេដ្ឋកិច្ច
កម្ពុជាប្ដេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងអាសិប ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានលើកឡើងថា កម្ពុជាទទួលបានកំណើនពាណិជ្ជកម្មពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយនិងពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម និងកសិផលកែច្នៃក្នុងតំបន់។
លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជកម្ម បានចូលរួមវេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ានឆ្នាំ២០២៥ ក្នុងអំឡុងពេល ៥ ថ្ងៃ (២៣-២៨) ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាដែលឡែត ប្រទេសអូស្ត្រាលី។

វេទិកាឆ្នាំនេះបានផ្តោតលើការជំរុញកិច្ចសហការ ការវិនិយោគ និងភាពច្នៃប្រឌិតក្នុងវិស័យសំខាន់ៗ ដែលមានសារៈសំខាន់ចំពោះការរីកចម្រើនប្រកបដោយចីរភាពរួមមាន ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរ ឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) កសិកម្ម និងសន្តិសុខស្បៀង ធនធានមនុស្ស និងការអភិវឌ្ឍជំនាញ ពាណិជ្ជកម្ម និងការវិនិយោគ និងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោកបណ្ឌិតសភាចារ្យបានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះស្តីពី៖ «ការជំរុញរបៀបវារៈចីរភាអាស៊ាន» ដោយបានលើកឡើងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រមួយរបស់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងពិភពលោក និងជាកម្លាំងស្ថិរភាពមួយដែលបង្រួបបង្រួម សេដ្ឋកិច្ចដែលមានភាពចម្រុះ ក៏ដូចជាបំពេញបន្ថែមកិច្ចព្រមព្រៀងដែលមានស្តង់ដារខ្ពស់ដូចជាកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងពង្រឹងភាពរឹងមាំទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ។

លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់លើអត្ថប្រយោជន៍របស់កិច្ចព្រមព្រៀងអាសិប សម្រាប់ប្រទេសអភិវឌ្ឍន៍ដែលជា សមាជិក និងដែលកំពុងអភិវឌ្ឍន៍ ដោយកត់សម្គាល់ថា កម្ពុជាបានទទួលកំណើនពាណិជ្ជកម្មដ៏សំខាន់រួចហើយពីកិច្ចព្រមព្រៀងនេះ ហើយនឹងពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម និងកសិផលកែច្នៃក្នុងតំបន់ផងដែរ។
លោកបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងអាសិប ដែលអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រ ក្នុងរយៈ ពេលវែង ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងធានាបាននូវស្ថិរភាពក្នុងតំបន់ ក្នុងភាពមិនប្រាកដប្រជាជាសកល។
លើសពីនេះទៀត លោកបណ្ឌិតសភាចារ្យ បានដឹកនាំកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី៖ “ការពង្រឹងវិបុលភាព៖ តួនាទីអាស៊ានក្នុងការដាក់បញ្ចូល កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់អូស្ត្រាលីជាមួយនឹងទ្វីបអាស៊ី កាន់តែស៊ីជម្រៅ» ដោយបានបានលើកឡើងអំពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាក្នុងការជំរុញភាពជាកណ្តាលរបស់ អាស៊ាន និងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពធន់ ចម្រុះ និងនិរន្តរភាព៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


