ព័ត៌មានជាតិ
កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងធំបំផុតក្នុងតំបន់ និងធំលំដាប់ទីពីរបន្ទាប់ពី WTO
លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលបានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងធំបំផុតនៅក្នុងតំបន់និងធំលំដាប់ទី ២ បន្ទាប់ពីកិច្ចព្រមព្រៀង WTO។
លោក សុក ស៊ីផាន់ណា បណ្ឌិតសេដ្ឋកិច្ច និងក៏ជាទីប្រឹក្សារាជរដ្ឋាភិបាលបានថ្លែងនៅក្នុងកម្មវិធីធ្វើបទបាឋកថាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅព្រឹកនេះថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងសេរីធំបំផុតពោលគឺធំជាងគេនៅក្នុងតំបន់ ហើយបើប្រៀបធៀបកម្រិតពិភពលោកជាប់លេខ ២ បន្ទាប់ពីកិច្ចព្រមព្រៀង WTO។

លោកបន្តថា កម្ពុជាជាសមាជិកមួយនៅក្នុងកិច្ចព្រមព្រៀង RCEP ដែលមាន ១០ ប្រទេសក្នុងអាស៊ានរួមទាំងប្រទេស ៥ ទៀត មាន ចិន ជប៉ុន កូរ៉េ នូវែលសេឡង់ និងអូស្ត្រាលី។
លោកសុក ស៊ីផាន់ណា លើកពីប្រយោជន៍ដែលកម្ពុជាអាចទាញបានពីការក្លាយជាសមាជិកកិច្ចព្រមព្រៀង RCEP ដែលអាចពង្រីកទីផ្សារនាំចេញកាន់តែទូលំទួលាយគ្រប់ដណ្តប់ទីផ្សារអ្នកប្រើប្រាស់ជាង ២,២ ពាន់លាននាក់ជាមួយទំហំពាណិជ្ជកម្មដោះដូរជាង ២៦ ទ្រីលានដុល្លារ។
កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ «Regional Comprehensive Economic Partnership» បានលេចចេញជារូបរាងពេញលេញនៅក្នុងឆ្នាំ២០១២ អំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយនៅលើពិភពលោក និងប្រកបដោយសក្តានុពល។ លោកសុក ស៊ីផាន់ណា មានសុទិដ្ឋិនិយមទុកថា នៅក្នុងរយៈពេល ១០ ទៅ ២០ ឆ្នាំទៀតកម្ពុជាអាចពឹងផ្អែកលើកិច្ចព្រមព្រៀង RCEP តាមរយៈកំណើនការវិនិយោគដោយផ្ទាល់ពីបរទេស ហើយទំនិញពីកម្ពុជាអាចផលិតនាំចេញទៅប្រទេសដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


