ព័ត៌មានជាតិ
RCEP កំពុងជួយបង្កើនទំហំនៃការដោះដូរទំនិញនិងការទាក់ទាញវិនិយោគមកកម្ពុជា
មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា កម្ពុជាទទួលបានការរីកចម្រើនទាំងរំហូរនៃការដោះដូរទំនិញ និងការវិនិយោគពីបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ចាប់តាំងពីកិច្ចព្រមព្រៀងនេះចូលជាធរមានកាលពីឆ្នាំ២០២២កន្លងមកនេះ។

អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ RCEP មានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.)នៃ CDC និងជាអ្នកចូលរួមគូសវាសឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ក្នុងការចរចាជំពូកស្តីពីវិនិយោគក្រោមកិច្ចព្រមព្រៀង RCEP កាលពីឆ្នាំ២០១១ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ RCEP កាលពីថ្ងៃទី៩ ខែកញ្ញានៅប្រទេសចិនដើម្បីចែករំលែកនូវទស្សនទាន ក៏ដូចជាបទពិសោធនៃការចរចាច្រើនជុំរហូតដល់ឆ្នាំ២០១៤ ជាមួយវាគ្មិននៃប្រទេសហត្ថលេខី និងសហគមន៍ធុរកិច្ចដែលបានចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។
លោកបានគូសរំលេចអំពីសាវតារនៃការចរចា ក៏ដូចជាចំណុចពិសេសនៃជំពូកស្តីពីវិនិយោគបើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់អំពីផ្លែផ្កាដែលព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងតែប្រមូលផលពីកិច្ចព្រមព្រៀងដ៏មានឧត្តមប្រយោជន៍មួយនេះដោយរាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃRCEP សម្រេចបានទឹកប្រាក់ចំនួន ២៦,៣ ពាន់លានដុល្លារកើនឡើងប្រមាណ៦៤ ភាគរយក្នុងឆមាសទី១ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៤,៥២ពាន់លានដុល្លារទៅកាន់ប្រទេសជាសមាជិកនៃRCEP កើនឡើង ១១ភាគរយពីចំនួន ៤,០៧ពាន់លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះកម្ពុជាក៏នាំចូលទំនិញពីក្រុមប្រទេសជាសមាជិក RCEP ក្នុងទឹកប្រាក់ជាង ១០ពាន់លានដុល្លារផងដែរ កើនឡើងជិត ១៥ភាគរយពីចំនួន ៨,៨៦៩ពាន់លានដុល្លារ។

សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
គួរបញ្ជាក់ផងដែរថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដ៏ធំមួយក្នុងប្រវត្តិសហសម័យរបស់ពិភពលោកដែលមានវិសាលភាពគ្របដណ្តប់ផលិតក្នុងស្រុកសរុប និងប្រជាជនសកលប្រមាណ៣០%៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


