សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបស្វាយចន្ទីខ្នាតធំមួយទៀត បង្កើតឡើងនៅខេត្តសៀមរាប
ខេត្តសៀមរាបនឹងមានសហគមន៍កសិកម្មទំនើបខ្នាតធំមួយទៀតសម្រាប់ដំណាំស្វាយចន្ទី ដែលមានសមាជិកមកពីស្រុកចំនួន៤ ជាមួយនឹងផ្ទៃដីដាំដុះប្រមាណ២៥០០ហិកតា ដែលនឹងក្លាយទៅជាសហគមន៍កសិកម្មទំនើបស្វាយចន្ទីធំជាងគេនៅកម្ពុជា។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួលទេ ខេត្តសៀមរាបនឹងមានសហគមន៍កសិកម្មទំនើបរហូតដល់ទៅ៥សហគមន៍ នៅមុនដំណាច់ឆ្នាំ២០២៥នេះ។
គិតមកដល់ពេលនេះ មានសហគមន៍កសិកម្មទំនើបចំនួន ១៣ ដែលត្រូវបានបង្កើតជាផ្លូវការ ហើយសហគមន៍ចំនួន ៥ ទៀត កំពុងស្ថិតនៅក្នុងដំណើរការនៃការបង្កើតជាសហគមន៍កសិកម្មទំនើប។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចត្រៀមកញ្ចប់ថវិកាប្រមាណ ៥០ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណភាពកសិកម្ម និងទីផ្សារ៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


