Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង តម្លៃមាសនឹងហក់ឡើងដល់ ៤៥០០ ដុល្លារ មួយតម្លឹង

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា តម្លៃមាសនឹងអាចហក់ឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ និងស្ថាន​ភាព​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែន​នៅតែបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជា​ថ្មីនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ថា តម្លៃមាសនឹងបន្តកើនឡើង ដោយ​សារ​អាមេរិក​ត្រៀម​​កាត់បន្ថយអត្រាការប្រាក់។

នៅពេលដែលវិនិយោគិន ជាពិសេសធនាគារជាច្រើន បានដឹងព័ត៌មាននៃការដែល​អាមេរិក​នឹង​ទម្លាក់​​អត្រាការប្រាក់ ពួកគាត់ចាប់ផ្ដើមដកលុយ​ចេញពីការ​សន្សំ​យក​ការប្រាក់ ឬការប្រើលុយ​ដុល្លារ​យក​​ផលចំណេញ យកទៅទិញ​លើតម្លៃ​ហាង​ឆេងមាស។

លោក ឡុង សំណាង បន្ថែមថា៖ «ដោយសារពួកគាត់គិតថា អត្រាការប្រាក់នឹងកាត់បន្ថយ ហើយ​លុយ​​ដុល្លារត្រូវតែធ្លាក់ចុះ អញ្ចឹងពួកគាត់ធ្វើសកម្មភាពមុន ឥទ្ធិពលនេះ គឺជាឥទ្ធិពលអត្រាការប្រាក់ ហើយ​ក្នុង​ឆ្នាំ​​នេះ ការកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៣ ដង អញ្ចឹងវានៅបន្តទៀត»។

លោក ឡុង សំណាង បានបញ្ជាក់ថា វិនិយោគិនជាច្រើនមើលឃើញថា ការប្រជុំត្រីភាគី អា​មេរិក-រុស្ស៊ី-អ៊ុក្រែន មិនអាចកើតមានឡើងនោះទេ ខណៈសន្ទុះការវាយប្រហាររវាងរុស្ស៊ី-អ៊ុយក្រែន​នៅ​តែ​បន្តកើនមាន ដែលធ្វើឱ្យតម្លៃមាសនៅតែបន្តកើនឡើង។

លោក ឡុង សំណាង បន្ថែមថា៖ «ប្រសិនបើស្ថានភាពបែបហ្នឹងនៅតែបន្ត តម្លៃហាង​មាសនឹង​ឡើងដល់ ៤៥៥០ ដុល្លារ ក្នុងមួយតម្លឹង»។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤១៦៥ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់​ហាងឆេងមាសក្នុងស្រុកតាម​បណ្ដាហាងនានានៅ​រាជធានី​ភ្នំពេញ​លក់​​ចេញ​​ក្នុងតម្លៃ ៤១៥ ដុល្លារ ក្នុងមួយជី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម