ព័ត៌មានអន្ដរជាតិ
វិស័យលក់រាយថៃជួបការលំបាក ពេលបិទព្រំដែន តម្លៃកសិផលទាប និងទឹកជំនន់
សមាគមពាណិជ្ជកម្មលក់ដុំ និងរាយថៃ បានសម្ដែងការព្រួយបារម្ភថា វិស័យលក់រាយរបស់ថៃកំពុងប្រឈមមុខនឹងការលំបាកដោយសារតែបញ្ហាពាក់ព័ន្ធនឹងភាពតានតឹងព្រំដែនជាមួយកម្ពុជា តម្លៃទំនិញកសិកម្មទាប និងទឹកជំនន់ ខណៈវិបត្តិនយោបាយក្នុងស្រុក កាន់តែបង្កភាពស្មុគស្មាញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ទីប្រឹក្សាកិត្តិយសនៃសមាគម លោក Somchai Pornrattanacharoen បាននិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបរាជ័យក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋាន ជាពិសេសកង្វះការប្រកួតប្រជែងក្នុងចំណោមសហគ្រាសខ្នាតតូច។ លោក Somchai បានលើកឡើងថា វាជាបញ្ហារចនាសម្ព័ន្ធចាក់ឫសយ៉ាងជ្រៅ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យលក់រាយ។
ខណៈក្រុមហ៊ុនពហុវិស័យធំ ៗ ទទួលបានអត្ថប្រយោជន៍ពីបណ្តាញមូលធនច្រើន អាជីវកម្មខ្នាតតូចឯណោះវិញ នៅតែបន្តការលំបាក។ លោក Somchai បានជំរុញឱ្យរដ្ឋាភិបាលគាំទ្រសហគ្រាសខ្នាតតូចទាំងនោះ ដោយការបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ផ្សេងៗ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ និងបង្កើតយន្តការ ដើម្បីបង្កើនការប្រកួតប្រជែងថ្នាក់ជាតិ។
ប៉ុន្តែបញ្ហាមួយដ៏ចោទនាពេលបច្ចុប្បន្ននោះ គឺការបិទព្រំដែនជាមួយកម្ពុជា ចាប់តាំងពីខែមិថុនា ដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនធ្លាក់ចុះស្ទើរទាំងស្រុង ខណៈពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅប្រទេសថៃ ក៏រួមចំណែកការវិស័យលក់រាយ។

លើសពីនេះ ភាពតានតឹងព្រំដែន ក៏បានជះឥទ្ធិពលដល់ទីផ្សារការងារផងដែរ។ លោក Somchai បានគូសបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីលក់រាយ និងលក់ដុំថៃ បានធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ។ លោកបន្តថា កម្មករកម្ពុជារកចំណូលក្នុងស្រុកថៃ ហើយចំណាយប្រាក់នៅក្នុងស្រុកថៃផ្ទាល់ ហើយការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចលក់រាយ។
ក្រៅពីនោះ ថៃនៅតែបន្តទទួលរងនូវការធ្លាក់ចុះនៃតម្លៃកសិផល ដែលកំពុងតែកាត់បន្ថយអំណាចទិញរបស់សហគមន៍ជនបទ។ ជាឧទាហរណ៍ ពេលនេះ ផ្លែមានមានតម្លៃត្រឹមតែ ៥បាត/គីឡូក្រាម ប៉ុណ្ណោះ ខណៈគ្រាប់ពោតវិញ បានធ្លាក់ចុះមកត្រឹម ៥ បាត/គីឡូក្រាម ដូចគ្នា។
ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារទឹកជំនន់រីករាលដាលក្នុងខេត្តជាច្រើនរបស់ថៃ ជាពិសេសបណ្ដាខេត្តភាគខាងជើង និងភាគកណ្ដាលនៃប្រទេសថៃ។ ជាមួយគ្នានោះ លោក Somchai ក៏បានចង្អុលបង្ហាញពីកង្វះការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងក្នុងវិស័យទេសចរណ៍ ដែលជាកត្តាសំខាន់ចំពោះកំណើនសេដ្ឋកិច្ចថៃ។
អ្នកជំនាញដដែលបាននិយាយថា ការរៀបចំផែនការមិនល្អអាចកាត់បន្ថយចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិសម្រាប់ប្រទេសថៃ។ កម្សោយនៃភ្ញៀវបរទេស មានន័យថា ការចំណាយរបស់ទេសចរតិចជាងមុន ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ក្នុងស្រុក និងការលក់រាយបន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


