សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះវាយកម្ទេចសំណង់មួយកន្លែងដែលសាងសង់រំលោភលើមាត់លូ និងផ្លូវសាធារណៈ
សំណង់របស់ជនជាតិចិនមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសាងសង់រំលោភលើចំណីផ្លូវសាធារណៈបិទមាត់លូ ត្រូវបានអាជ្ញាធរខណ្ឌ និងសង្កាត់ចុះចាត់វិធានការវាយបេតុងចេញវិញ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ នៃរដ្ឋបាលសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កន្លងមកអាជ្ញាធរតែងចុះផ្សព្វផ្សាយ និងណែនាំនូវការសាងសង់សំណង់ផ្សេងៗមកលើចំណីផ្លូវសាធារណៈ ដែលធ្វើប៉ះពាល់ដល់ប្រព័ន្ធលូ ប្រឡាយទឹក ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ រាំងស្ទះដល់លូបង្ហូររំដោះទឹកក្នុងមូលដ្ឋាន។ ចៅសង្កាត់រងទី១ បន្ថែមថា នៅចំណុចអាហារដ្ឋានរបស់ជនជាតិចិននេះ សាងសង់សំណង់បេតុង ជាប្រភេទអាងស្តុកទឹកសម្រាប់ចញ្ចឹមត្រីលើប្រព័ន្ធលូ ចិញ្ចើមផ្លូវ ដែលបង្កឱ្យរាំងស្ទះការងារ កាយ ស្តារប្រព័ន្ធលូ ម្យ៉ាងវិញទៀតប៉ះពាល់សណ្តាប់ធ្នាប់ដងផ្លូវ ទើបអាជ្ញាធរចាត់វិធានការវាយបេតុងចេញវិញ។

ក្នុងនាមអាជ្ញាធរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំសាងសង់សំណង់ផ្សេងៗ មកលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


