Connect with us

កីឡា

លីគ​កំពូល​អង់គ្លេស​ វ៉ាដាច់លីគកំពូលអឺរ៉ុប ៤ ជាប់ជាលីគចាយលុយទិញកីឡាករច្រើនបំផុតរដូវក្តៅនេះ

បានផុស

នៅ

ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២៥ បានបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី ១ ខែ កញ្ញា ខណៈរឿង​គួរ​ចាប់អារម្មណ៍បំផុត គឺលីគកំពូល អង់គ្លេស Premier League បានបំបែកកំណត់ត្រា ក្លាយជាលីគចាយលុយទិញកីឡាករច្រើនបំផុតក្នុងរដូវក្តៅនេះ។

រូបតំណាងលីគកំពូលទាំង ៥ នៅ អឺរ៉ុប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពី Sport Star បានបង្ហាញថា ក្លិប Premier League ក្នុង​ទី​ផ្សារដោះដូរកីឡាកររដូវក្តៅនេះ បានវ៉ាដាច់លីគណាៗទាំងអស់ ក្នុងការចាយលុយទិញកីឡាករ។ សូម្បីលីគកំពូល អឺរ៉ុប ៤ ផ្សេងទៀតបូកបញ្ចូលគ្នា ក៏ចាយលុយមិនស្មើនឹង Premier League មួយផង។

នៅរដូវក្តៅឆ្នាំ ២០២៥ លីគ Premier League បានចាយលុយសរុប​ចំនួន ៤.៣៨ ពាន់លានដុល្លារអាមេរិក។ ដោយឡែកលីគ Serie A របស់ អ៉ីតាលី ចាយលុយសរុបអស់ចំនួន ១.១៨ ពាន់លានដុល្លារអាមេរិក។ លីគ Bundesliga របស់ អាល្លឺម៉ង់ ចាយលុយ​អស់​ចំនួន ៧៥៥.១៣ លានដុល្លារអាមេរិក។ លីគ La Liga របស់ អេស្ប៉ាញ ចាយលុយ​អស់ចំនួន ៦៧០.១៨ លានដុល្លារអាមេរិក និងចុងក្រោយលីគ Ligue1 របស់ បារាំង ចាយ​លុយ​អស់ចំនួន ៦៣៧.៧៩ លានដុល្លារអាមេរិក។

រូបភាព

ជុំវិញការដោះដូរកីឡាកររដូវក្តៅនេះ ហាក់មិនមានអ្វីជាមន្ទិលសង្ស័យនោះទេ ដែល Premier League បានក្លាយជាលីគចាយលុយទិញកីឡាករច្រើនជាងគេបំផុត ព្រោះគ្រាន់តែក្លិប Liverpool មួយ បានចាយលុយអស់រាប់រយលានដុល្លារអាមេរិក ក្នុងការទិញកីឡាករថ្មីៗចូល។ ជាក់ស្តែង ដូចជា Alexander Isak, Florian Wirtz និងកីឡាករមួយចំនួនទៀត ដែលសុទ្ធមានតម្លៃរាយលាន។ បន្ថែមពីនេះទៀត មាន Manchester United, Arsenal, Chelsea, Newcastle United, Tottenham Hotspur ជាដើម បានចាយលុយយ៉ាងច្រើន ក្នុងការទិញចូលកីឡាករថ្មីៗផងដែរ៕

កីឡាករចំណូលថ្មី Liverpool

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sport Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម