Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាមប្រកាសមុខតំណែងអភិបាលរងខេត្ត២រូប និងនាយករដ្ឋបាលខេត្តមួយរូប

បានផុស

នៅ

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកជំទាវ មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

សូមជម្រាបផងដែរថា ពិធីប្រកាសចូលកាន់មុខតំណែងខាងលើ គឺលោក ឃន ប្រុស អតីតនាយករដ្ឋបាលសាលាខេត្តកំពង់ចាម ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម និងលោក ចាន់ រ៉ាន់ ផ្ទេរភារកិច្ចពីអភិបាលរងខេត្តព្រៃវែង ចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម ដោយឡែកលោក ជា សិលា ជានាយករងរដ្ឋបាល ត្រូវបានប្រកាសចូលកាន់តំណែង ជានាយករដ្ឋបាលខេត្តកំពង់ចាម។

នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកអភិបាលរងខេត្តទាំងពីររូប និងលោកនាយករដ្ឋបាលខេត្តកំពង់ចាម ដែលទើបនឹងទទួលការតែងតាំងថ្មី សូមខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងាររបស់ខ្លួនដើម្បីបន្តចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

អត្ថបទ​​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម