ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ហៅ ពូទីន ទៅក្រុងកៀវ ហើយថាខ្លួននឹងមិនជាន់ដីភេរវករឡើយ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានច្រានចោលការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាសន្តិភាព ដោយនិយាយថា លោកនឹងមិនធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសភេរវករដែលបន្តផ្លោងមីស៊ីលប្រឆាំងនឹងអ៊ុយក្រែននោះទេ។

លោក ហ្សេលេនស្គី បានប្រាប់ ABC News នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រទី៥កញ្ញាថា «គាត់អាចមកទីក្រុងកៀវ។ ខ្ញុំមិនអាចទៅទីក្រុងមូស្គូបានទេ នៅពេលដែលប្រទេសរបស់ខ្ញុំស្ថិតនៅក្រោមគ្រាប់មីស៊ីល រងការវាយប្រហារជារៀងរាល់ថ្ងៃ។ ខ្ញុំមិនអាចទៅរដ្ឋធានីរបស់ភេរវករនេះបានទេ។ គាត់យល់ពីរឿងនេះ»។
លោក ហ្សេលេនស្គី បានបញ្ជាក់ជាថ្មីថា លោកនៅតែបើកចំហក្នុងការចរចា ប៉ុន្តែបានចោទប្រកាន់លោក ពូទីន ថាកំពុងរារាំងកិច្ចចរចា។
លោក ពូទីន បាននិយាយថា លោកមិនជំទាស់នឹងការជួបលោក ហ្សេលេនស្គី ឡើយ ដោយប្រកាសថា «ប្រសិនបើ ហ្សេលេនស្គី ត្រៀមខ្លួនរួចជាស្រេចសូមឲ្យគាត់មកទីក្រុងមូស្គូ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ»។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បាននិយាយកាលពីថ្ងៃពុធទី៣កញ្ញាថា លោក ពូទីន មិនមានបំណងសុច្ចរិតទេ។ លោកថា «លោក ពូទីន នៅតែបន្តរញ៉េរញ៉ៃជាមួយមនុស្សគ្រប់គ្នាដោយបង្កើតសំណើដែលមិនអាចទទួលយកបានដោយចេតនា»។
លោកបានកត់សម្គាល់ថា យ៉ាងហោចណាស់ប្រទេសចំនួន៧ ដូចជា អូទ្រីស បុរីវ៉ាទីកង់ ស្វីស តួកគី និងរដ្ឋឈូងសមុទ្រចំនួន៣ បានយល់ព្រមរួចមកហើយធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។
លោក Sybiha បានសង្កត់ធ្ងន់ថា «មានតែសម្ពាធកើនឡើងប៉ុណ្ណោះដែលអាចបង្ខំរុស្ស៊ីឲ្យមានភាពប្រាកដប្រជាអំពីដំណើរការសន្តិភាព»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


