កីឡា
ក្រុមបាល់ទះ កម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ពិភពលោកខ្លាំង ក្រោយធ្វើបច្ចុប្បន្នភាពចុងក្រោយ
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បន្តស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ក្រោយធ្វើបច្ចុប្បន្នភាពចុងក្រោយ ប៉ុន្តែបានធ្លាក់ចំណាត់ថ្នាក់ខ្លាំង រហូតដល់ទៅ ១១ លេខឯណោះ។

ជាការពិត មុនការប្រកួតពាន SEA V. League ចាប់ផ្តើម ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានដំណឹងល្អមួយ ដោយត្រូវបានគេបញ្ចូលចំណាត់ថ្នាក់ជាលើកដំបូងទៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។ ពេលនោះ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៦៦ ឈរនៅលើក្រុមតំបន់ អាស៊ានគឺ ហ្វីលីពីន ២ ចំណាត់ថ្នាក់ ហើយឈរនៅក្រោមឥណ្ឌូណេស៊ី ១ ចំណាត់ថ្នាក់ ក្រោមវៀតណាម ៥ ចំណាត់ និងក្រោម ថៃ ១០ ចំណាត់ថ្នាក់។
ប៉ុន្តែ បន្ទាប់ពីបញ្ចប់ការប្រកួតពាន SEA V. League ឆ្នាំ ២០២៥ ត្រឹមថ្ងៃ អាទិត្យ ទី ២០ ខែ កក្កដា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ខ្លាំង ពោលដល់ទៅ ២០ ចំណាត់ថ្នាក់ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ៨៦ វិញ ដោយសារពួកគេធ្វើមិនបានល្អនៅក្នុងពាននេះ បន្ទាប់ពីឆ្លងកាត់ ៨ ប្រកួតទាំង ២ ជើង គឺបរាជ័យទាំងអស់។

យ៉ាងណា នៅខែ កញ្ញា ឆ្នាំ ២០២៥ ស្ថាប័នបាល់ទះអន្តរជាតិ (FIVB) បានធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ពិភពលោក សម្រាប់ក្រុមទាំងអស់ជាថ្មី ក្នុងនោះក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បានធ្លាក់ ១១ ចំណាត់ថ្នាក់បន្ថែមទៀត ដោយឈរនៅលេខរៀងទី ៩៧ ក្បែរបាតតារាង ខណៈក្រុម អ៉ីស្លង់ គឺឈរនៅចំណាត់ថ្នាក់លេខ ៩៨ ស្ថិតនៅបាតតារាងតែម្តង។

ក្រឡេកទៅមើលក្រុមស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ ក្នុងពិភពលោកវិញ ក៏មិនមានអ្វីប្រែប្រួលច្រើនដែរ ក្នុងនោះក្រុមលេខ ១ គឺក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ។ ចំណែកចំណាត់ថ្នាក់លេខ ២ គឺ អ៉ីតាលី, ចំណាត់ថ្នាក់លេខ ៣ ប្រេស៊ីល, ចំណាត់ថ្នាក់លេខ ៤ បារាំង, ចំណាត់ថ្នាក់លេខ ៥ ជប៉ុន, ចំណាត់ថ្នាក់លេខ ៦ អាមេរិក, ចំណាត់ថ្នាក់លេខ ៧ ស្លូវេនី, ចំណាត់ថ្នាក់លេខ ៨ អាល្លឺម៉ង់, ចំណាត់ថ្នាក់លេខ ៩ អាហ្សង់ទីន និងចំណាត់ថ្នាក់លេខ ១០ គុយបា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


