ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ចាយសម្រស់ក្បែរប្រាង្គចំណាស់របស់ខ្មែរ ជាមួយឈុតសហសម័យ ឆ្លុះបញ្ចាំងពីកេរដំណែលមិនអាចកាត់ថ្លៃ
មុននេះ រាជិនីមនោញ្ចេតនា ពេជ្រ សូលីកា បានបង្ហាញរូបភាពជាច្រើនសន្លឹក ជាមួយនឹងការតុបតែងខ្លួនបែបសហសម័យ ផ្សារភ្ជាប់សំណង់បុរាណខ្មែរ និងធម្មជាតិ ហាក់កំពុងឆ្លុះបញ្ចាំងពីគុណតម្លៃនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ជាមួយនឹងខ្លឹមសារដ៏មានន័យថា “កម្ពុជាទន់ភ្លន់ តែមិនទន់ជ្រាយ សត្រូវមកពីមុខឱ្យរំលង សត្រូវមកពីខ្នងឱ្យរលាយ អាណាចក្រអង្គរ”។


ជាការកត់សម្គាល់ អំឡុងដែលកម្ពុជាកំពុងរងការឈ្លានពានពីសំណាក់កងទ័ពសៀម ដែលប៉ងលួចទាំងដី ទាំងវប្បធម៌ សិល្បករសិល្បការិនីខ្មែរជាច្រើនរូប កាន់តែបន្តផុសផុលផ្សព្វផ្សាយកេរតំណែលមិនអាចកាត់ថ្លៃរបស់ខ្មែរទ្វេដង មិនថាវប្បធម៌ ឬទេសចរណ៍នោះឡើយ ខណៈបើក្រឡេកមើលតារាចម្រៀងដ៏មានប្រជាប្រិយ ពេជ្រ សូលីកា ក៏មិនខុសគ្នានោះដែរ។
តាមរយៈឈុតសហម័យ អមដោយកាយវិការបញ្ជាក់ន័យពីភាពទន់ភ្លន់ ទន្ទឹមនឹងភាពរឹងមាំដែលខ្មែរមាន តារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការស្រលាញ់ពេញចិត្តពីសាធារណជន ពិសេសអ្នកគាំទ្រផងដែរ។







-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


