ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិកឲ្យបញ្ចេញអាវុធដល់អ៊ុយក្រែន ក្រោយរុស្ស៊ីបញ្ជាដ្រូនច្រើនចូលជ្រៅក្នុងទឹកដីប៉ូឡូញ
សមាជិកសភាអាមេរិកម្នាក់បានចោទប្រកាន់រុស្ស៊ីជាចំហរថា បានបង្កសង្រ្គាមជាចំហរ និងយ៉ាងខ្លាំងក្លាប្រឆាំងប្រទេសប៉ូឡូញ បន្ទាប់ពីយោធាប៉ូឡូញបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីក្នុងដែនអាកាសរបស់ខ្លួនដែលជាសមាជិកអង្គការណាតូ សមាជិកសហភាពអឺរ៉ុប និងជាអ្នកជួយជ្រុមជ្រែងអ៊ុយក្រែនយ៉ាងខ្លាំងនោះ។

សមាជិកសភា លោក Joe Wilson (R-SC) តំណាងរាស្រ្តនៃបក្សសាធារណៈរដ្ឋ មកពីរដ្ឋ South Carolina បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X របស់លោក ដោយព្រមានថា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ Shahed ផលិតដោយប្រទេសអ៊ីរ៉ង់ របស់រុស្ស៊ី នៅខាងក្នុងដែនអាកាសប៉ូឡូញ គឺជា «ទង្វើនៃសង្រ្គាម (act of war)»។
លោក Joe Wilson បានសរសេរថា៖«រុស្សីកំពុងវាយប្រហារប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមិត្តណាតូជាមួយនឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់តិចជាងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ត្រាំ ធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីប៉ូឡូញ លោក Nawrocki នៅសេតវិមាន»។
នៅក្នុងសារនោះ លោក Joe Wilson សរសេរបន្តថា៖«ខ្ញុំជំរុញឱ្យប្រធានាធិបតី ត្រាំ ឆ្លើយតបជាមួយនឹងទណ្ឌកម្មជាកាតព្វកិច្ចដែលនឹងធ្វើឱ្យម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ីក្ស័យធន និងផ្តល់អាវុធដល់អ៊ុយក្រែនជាមួយនឹងអាវុធដែលមានសមត្ថភាពវាយប្រហាររុស្ស៊ី»។
ការអំពាវនាវរបស់តំណាងរាស្រ្តរូបនេះ ហាក់បានបង្ហាញយ៉ាងច្បាស់ណាស់ថា សហរដ្ឋអាមេរិកត្រូវតែបង្កើនការគាំទ្រដល់អ៊ុយក្រែន ដោយផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធដែលពួកគេត្រូវការ ដោយមិនត្រឹមតែដើម្បីការពារទីក្រុងរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងវាយប្រហារគោលដៅយោធាដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែនងាកទៅរកការបញ្ចប់សង្គ្រាម បើទោះបីជា លោក បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង ការជួបផ្ទាល់នៅរដ្ឋអាឡាស្កាកាលពីថ្ងៃទី១៥ខែសីហា។
ក្រោយជំនួបនោះ ភាគីសហរដ្ឋអាមេរិក និង រុស្ស៊ីហាក់បានបង្ហាញសញ្ញាវិជ្ជមានខ្លះក្នុងការបន្តការចរចា ដែលភាគីសហរដ្ឋអាមេរិកអះអាងថា អាចធ្វើឡើងក្នុងរង្វង់២សប្តាហ៍ក្នុងការចរចាត្រីភាគី ដែលមាន សហរដ្ឋអាមេរិក រុស្ស៊ី និង អ៊ុយក្រែន ប៉ុន្តែរហូតដល់ពេលនេះ គ្មានឡើយព័ត៌មានអំពីលទ្ធភាពនៃ«ការចរចាត្រីភាគី។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក កាំជ្រួចផ្លោង និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ប្រទេសជាសមាជិកអង្គការណាតូម្តងហើយម្តងទៀត។ ប៉ុន្តែរាល់ពេលដែលលោកខាងលិចបានឆ្លើយតប គឺបានត្រឹមតែសម្តែងក្តីព្រួយបារម្ភ ការព្រមាន និងការជូនដំណឹងបណ្តោះអាសន្ន។
បស្ចឹមលោក បានចាត់ទុកទង្វើបង្ហោះដ្រូនចូលដែនអាកាសនេះ ជាសញ្ញានៃការបង្កហេតុរបស់ក្រុងមូស្គូដោយចេតនាពេញទី ហើយវាគឺជាការសាកល្បង ដែលត្រូវបានរៀបចំឡើងដើម្បីរុញច្រានព្រំដែននៃអ្វីដែលណាតូនឹងអត់ធ្មត់លែងបាន។
នៅពេលដែលយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសរបស់ប៉ូឡូញ វាមិនមែនគ្រាន់តែជាអ៊ុយក្រែនដែលកំពុងរងការវាយប្រហារនោះទេ ប៉ុន្តែវាគឺជាអឺរ៉ុប និងជាអង្គការណាតូ ហើយវាជាបញ្ជាសន្តិសុខអន្តរអាត្លង់ទិក៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


