ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ ETHIHAD នឹងបើកជើងហោះហើរមកភ្នំពេញនៅដើមខែតុលា
ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអារ៉ាប់រួម ETHIHAD នឹងបើកជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់រាជធានីភ្នំពេញចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ខាងមុខ។

ក្នុងឱកាសទទួលជួបជាមួយនាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways លោក Charles Tan កាលពីថ្ងៃទី១២ ខែកញ្ញា លោករដ្ឋមន្រ្តីទេសចរណ៍ ហួត ហាក់ បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន Ethihad ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកថា៖ «ការសម្រេចបើកការហោះហេីរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើង»។

ការបើកជើងហោះហើរត្រង់មកកម្ពុជានៅពេលនេះគឺបន្ទាប់បីកម្ពុជាទើបតែបើកដាក់ឱ្យដំណើរការអាកាសយានដ្ឋាន 4E ធំមួយក្នុងពិភពលោកកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។
កាលពីចុងឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ ETHIHAD បានប្រកាសពីទិសដៅថ្មីរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយនឹងចាប់ផ្ដើមហោះហើរពីអាប៊ុយដាប៊ីមកភ្នំពេញនៅត្រីមាសទី៤ ឆ្នាំ២០២៥ ហោះហើរ៥ជើងក្នុងមួយសប្ដាហ៍ ជារៀងរាល់ថ្ងៃច័ន្ទ អង្គារ៍ ព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


