ព័ត៌មានជាតិ
ដើម្បីសម្រួលការស្ទះចរាចរណ៍ ស្នងការរាជធានី បន្ថែមចំនួនសមត្ថកិច្ចជំនាញតាមផ្លូវទៅព្រលានយន្តហោះថ្មី
ដើម្បីសម្រួលការស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ សម្រេចបង្កើនចំនួននគរបាលជំនាញនៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិតេជោបន្ថែមទៀត និងសុំចិត្តអ្នកធ្វើដំណើរទាំងឡាយ កុំបើកបរជែងគ្នា។

លោក ជួន ណារិន្ទ ប្រកាសពីវិធានការដោះស្រាយបញ្ហាស្ទះចរាចរណ៍លើដងផ្លូវឆ្ពោះទៅព្រលានយន្តហោះថ្មីតម្លៃជិត២ពាន់លានដុល្លារ ដែលទើបបើកដំណើរដូច្នេះ៖« ខ្ញុំបាទបានបង្កើនកំលាំងជំនាញបន្ថែមសហការណ៌ជាមួយ កំលាំងជំនាញខណ្ឌ ពាក់ព័ន្ឋ ដើម្បីជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តជាតិ ឆ្ពោះទៅព្រលានអន្តរជាតិតេជោ។ ដូច្នេះខ្ញុំបាទគោរពស្នើសុំចិត្តដល់បងប្អូនក្នុង ការប្រើប្រាស់ផ្លូវសូមចូលរួមគោរពសិទ្ឋិ កុំជែងគ្នាណាបាទ។»។

អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F សាងសង់នៅលើផ្ទៃដីជាង២ពាន់ហិកតា ចម្ងាយជាង២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិសាស្ត្រខេត្តកណ្ដាល និងខេត្តតាកែវ បានបើកដំណើរការកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយនឹងក្ដីសង្ឃឹមថា អាកាសយានដ្ឋានថ្មីនៅភាគខាងត្បូងរាជធានីភ្នំពេញនេះ នឹងក្លាយជាច្រកដ៏សំខាន់ក្នុងការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក។ ក្រោយពីបើកដំណើរការ អាកាសយានដ្ឋានដ៏ទំនើបនឹងប្រណិតនេះ បានទាក់ចិត្តពលរដ្ឋកម្ពុជា ជាច្រើននាក់ ទៅទស្សនាអំពីសមិទ្ធិផលដ៏ថ្មីសន្លាងមួយនេះ។

ទន្ទឹមនឹងចំនួនអ្នកទៅទស្សនាដ៏ច្រើនសន្ធឹកសណ្ឋាប់ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការថា នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ចំនួនពលរដ្ឋទៅលេងកំសាន្តក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ណែនណាន់តាន់តាប់ហេីយ បណ្ដាលឱ្យកកស្ទះចរចរាចរណ៍៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


