Connect with us

ព័ត៌មានជាតិ

ផ្សារចាមព្រែកប្រា កកស្ទះចរាចរណ៍រាល់ថ្ងៃ អ្នកធ្វើដំណើររអ៊ូរទាំ

បានផុស

នៅ

ផ្សារចាម ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ ធ្វើឲ្យអ្នកធ្វើដំណើរនាំគ្នារអ៊ូរទាំសឹងគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី វ៉ាន់ នារី ដែលធ្វើដំណើរឆ្លងកាត់ផ្សារចាម (ព្រែកប្រា) បានឲ្យដឹងថា សព្វថ្ងៃនេះ ពេលអ្នកស្រីមកដល់ផ្សារចាមម្តងៗ ត្រូវចំណាយពេលយ៉ាងយូរទើបឆ្លងផុត ដោយសារតែការលក់អីវ៉ាន់របស់អាជីវករដាក់លើចិញ្ចើមផ្លូវស្របពេលអ្នកទិញយកយានជំនិះចតលើផ្លូវ ហើយពុំឃើញមានអាជ្ញាធរចុះទៅណែនាំឡើយ។

អ្នកស្រី បន្តថា តាងនាមឲ្យអ្នកធ្វើដំណើរ អ្នកស្រី សំណូមពរដល់ លោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់ព្រែកប្រា សូមមេត្តាចុះមកមើលទីតាំងផ្សារចាម ឲ្យបានទៀងទាត់ផង។

ពាក់ព័ន្ធបញ្ហាកកស្ទះចរាចរណ៍នេះ ប្រជាពលរដ្ឋដែលតែងតែឆ្លងកាត់ផ្សារចាមព្រែកប្រា ក៏បានស្នើដល់កម្លាំងរៀបចំសណ្តាប់ធ្នាប់ថ្នាក់ខណ្ឌ សូមជួយចុះមកណែនាំដល់អាជីវករខាងលើផង បើពុំដូច្នោះទេ អ្នកធ្វើដំណើរប្រាកដជាជួបការលំបាកហើយ៕
អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម