កីឡា
ព្រះខ័នរាជស្វាយរៀង គ្មានដៃគូស៊ុតចូល សម្រាប់ ៤ ប្រកួតដំបូង ធៀបធៀបនឹង ១០ រដូវកាលមុន
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចាប់ផ្តើមរដូវកាលថ្មីដ៏ល្អឥតខ្ចោះ ដោយមិនឲ្យដៃគូស៊ុតចូលសោះសម្រាប់ជ័យជម្នះ ៤ លើកដំបូង។ សប្តាហ៍ទី១ ពួកគេឈ្នះ ណាហ្គាវើលដ៍ ៣-០, សប្តាហ៍ទី២ ឈ្នះ អង្គរថាយហ្គឺរ ៣-០, សប្តាហ៍ទី៣ ឈ្នះ បឹងកេត ៣-០ និងសប្តាហ៍ទី៤ ឈ្នះ វិសាខា ២-០។ សរុបទៅ ព្រះខ័នរាជស្វាយរៀងស៊ុតចូលដៃគូ ១១ គ្រាប់ និងគ្មានដៃគូស៊ុតចូលពួកគេឡើយ ដោយរកបាន ១២ ពិន្ទុពេញ បន្តឈរលើកំពូល។

នេះជាលើកដំបូងដែល ព្រះខ័នរាជស្វាយរៀង មិនរបូតគ្រាប់បាល់សោះ ៤ ប្រកួតជាប់គ្នា បើប្រៀបធៀបនឹងស្ថិតិ ១០ រដូវកាលមុនគឺត្រឹមពីឆ្នាំ ២០១៥ ដល់ ២០២៥។ រដូវកាលខ្លះក៏ឈ្នះច្រើនប្រកួតជាប់គ្នាដែរ ប៉ុន្តែគ្រាន់តែត្រូវបានដៃគូស៊ុតចូល។

ខាងក្រោមជាស្ថិត ៤ ប្រកួតដំបូងសម្រាប់ ១០ រដូវកាលចុងក្រោយ។
រដូវកាល ២០២៤-២៥
- ឈ្នះ ក្រសួងមហាផ្ទៃ ៧-០
- ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៤-១
- ឈ្នះ គិរីវង់សុខសែនជ័យ ៦-១
- ចាញ់ វិសាខា ០-១

រដូវកាល ២០២៣-២៤
- ឈ្នះ កងយោធពលខេមរភូមិន្ទ ២-០
- ឈ្នះ ភ្នំពេញក្រោន ២-១
- ឈ្នះ ណាហ្គាវើលដ៍ ១-០
- ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ២-១

រដូវកាល ២០២២
- ឈ្នះ គិរីវង់សុខសែនជ័យ ៣-១
- ឈ្នះ ភ្នំពេញក្រោន ៣-១
- ឈ្នះ បឹងកេត ៤-០
- ឈ្នះ កងយោធពលខេមរភូមិន្ទ ៣-១

រដូវកាល ២០២១
- ឈ្នះ អគ្គិសនីកម្ពុជា ៦-១
ឈ្នះ វិសាខា ២-១ - ឈ្នះ ណាហ្គាវើលដ៍ ៣-១
- ឈ្នះ អាស៊ីអឺរ៉ុប ៤-៣
រដូវកាល ២០២០
- ឈ្នះ សូលទីឡូអង្គរ ៥-២
- ឈ្នះ គិរីវង់សុខសែនជ័យ ៤-២
- ឈ្នះ កងយោពលខេមរភូមិន្ទ ២-១
- ស្មើ ភ្នំពេញក្រោន ០-០
រដូវកាល ២០១៩
- ឈ្នះ ប៉ូលិស ២-០
- ឈ្នះ សូលទីឡូអង្គរ ១-០
- ឈ្នះ គិរីវង់សុខសែនជ័យ ២-០
- ឈ្នះ ភ្នំពេញក្រោន ៥-១

រដូវកាល ២០១៨
- ស្មើ ណាហ្គាវើលដ៍ ០-០
- ស្មើ ប៉ូលិស ០-០
- ឈ្នះ អគ្គិសនីកម្ពុជា ៥-១
- ចាញ់ អង្គរថាយហ្គឺរ ១-៣
រដូវកាល ២០១៧
- ឈ្នះ គិរីវង់សុខសែនជ័យ ២-១
- ស្មើ បឹងកេត ២-២
- ឈ្នះ វេស្ទើន ភ្នំពេញ ៥-០
- ឈ្នះ អគ្គិសនីកម្ពុជា ៣-០

រដូវកាល ២០១៦
- ឈ្នះ ស៊ីម៉ាក់ យូណាញធិត ៦-២
- ឈ្នះ ខេមបូឌានថាយហ្គឺរ ៦-១
- ស្មើ ប៉ូលិស ១-១
- ឈ្នះ ណាហ្គាវើលដ៍ ២-១
រដូវកាល ២០១៥
- ចាញ់ ណាហ្គាវើលដ៍ ០-១
- ឈ្នះ អាស៊ីអឺរ៉ុប ៣-១
- ស្មើ ស៊ីម៉ាក់ យូណាញធិត ៣-៣
- ចាញ់ វេស្ទើន ភ្នំពេញ ០-១
សូមបញ្ជាក់ថា ស្ថិតិខាងលើនេះ គ្រាន់តែដកស្រង់ត្រឹម ១០រដូវកាលចុងក្រោយប៉ុណ្ណោះ ដោយនៅមានស្ថិតិជាច្រើនទៀតនៅមុនឆ្នាំ ២០១៥៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


