ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យប្រាប់ថៃកុំឱ្យពង្រីកបញ្ហានិងដោះបន្លាលួសចេញ
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តស្រះកែវរបស់ថៃនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានប្រាប់ទៅថៃឱ្យគោរព MOU និង TOR ឆ្នាំ២០០០ ព្រមទាំងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីតំបន់ដែលឈ្លានពានផងដែរ។

អង្គភាពព័ត៌មាន និងប្រតិកម្មរាជរដ្ឋាភិបាលបានឱ្យដឹងកិច្ចប្រជុំដែលធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ លោក អ៊ុំ រាត្រី បានដាក់សំណើចំនួន៤ទៅថៃរួមមានការរក្សាស្ថានភាពដើមនៅដដែល កុំពង្រីកវិសាលភាពនៃបញ្ហា ត្រូវអនុញ្ញាតឱ្យពលរដ្ឋខ្មែរទៅរស់នៅផ្ទះរបស់ពួកគេវិញ កុំធ្វើកិច្ចការដែលបំពានដល់ដល់គណៈកម្មការចម្រុះព្រំដែន និងត្រូវទុកការងារដល់ GBC និង JBC ជាអ្នកដោះស្រាយ។

ទោះជាយ៉ាងណាថៃមិនបានបញ្ជាក់យ៉ាងណាចំពោះសំណើរទាំងអស់នេះទេ ខណៈបន្ទាប់ពីកិច្ចប្រជុំនេះនៅរសៀលថ្ងៃដដែលទាហានថៃបានបន្តរាយលួសបន្លានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបន្តទៀត និងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋខ្មែរដែលតវ៉ាផងដែរ។

ការឈ្លានពានចូលដីខ្មែរព័ទ្ធយកផ្ទះសំបែងពលរដ្ឋ និងដេញពលរដ្ឋខ្មែរចេញពីលំនៅដ្ឋាន នៅឃុំអូរបីជាន់នេះចាប់ផ្ដើមឡើងតាំងពីថ្ងៃទី១២ ខែសីហា និងបន្តឈ្លានពានជាបន្តបន្ទាប់ថែមទៀតរហូតមកដល់ពេលនេះ។ ក្រៅពីឈ្លានពានយកដីពលរដ្ឋខ្មែរទាំងនោះហើយអភិបាលខេត្តស្រះកែវប្រទេសថៃបានប្រកាសឱ្យវាស់ដីដែលឈ្លានពានបានវាស់ដីឱ្យពលរដ្ឋថៃផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


